Breaking News

ក្តៅៗ! អគ្គិសនីកម្ពុជា សូមធ្វើការផ្អាក ការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ន នៅតំបន់ខ្លះ ចាប់ពីព្រឹកនេះ រហូតដល់ម៉ោង…

នៅមុននេះបន្តិច នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ បើយោងតាមហ្វេសប៊ុកផ្លូវការរ​បស់ “អគ្គិសនីកម្ពុជា – EDC” បានចេញសេចក្តីជូនដំណឹងមួយថា “នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៨:១០នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្នពីអនុស្ថានីយទី៤ (GS4-F14, F20 &F27) ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការតម្លើងបរិក្ខារអគ្គិសនី លើត្រង់ស្វូ ១១៥/២២ គីឡូវ៉ុល ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ៖

(១) ភូមិកាកាប សង្កាត់កាកាប (២) ភូមិត្រពាំងជ្រៃ សង្កាត់សំរោងក្រោម (៣) ភូមិត្រពាំងគល់ និងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក (៤) ភូមិអង្គ ភូមិទួលពង្រ និងភូមិត្រពាំងរំចេក សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ (៥) ផ្លូវ១១៤ ផ្លូវលេខ៣៥៦ ផ្លូវលេខ២៧១ និងផ្លូវចំការដូង ភូមិខ្វា ភូមិតាឡី ភូមិឫស្សី ភូមិថ្មី ភូមិម័ល ភូមិសំបួរ ភូមិថ្មី និងភូមិល្វា សង្កាត់ដង្កោ (៦) ផ្លូវទៅស្ពានព្រែកជ្រៃ ភូមិព្រែកប្រណាក និងភូមិព្រែកថ្លឹង សង្កាត់ជើងឯក (៧) ភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (៨) ផ្លូវជាតិលេខ៤ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៨:០០នាទីយប់។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ”៕

Check Also

ឧកញ៉ា ឌួង ឆាយ៖ ខ្ញុំបាទ នឹងបើករោងចក្រ ស្វាយចន្ទី នៅខេត្តកំពង់ចាម ដំបូងគេក្នុងប្រទេសកម្ពុជា ដែលបាន សហការជាមួយដៃគូអុឺរ៉ុប, ឌូប៉ៃ និងអាសុី

នៅមុននេះបន្តិច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ គេប្រទះឃើញ ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារ ដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលលោក នឹងបើរោងចក្រស្វាយចន្ទី នៅខេត្តកំពង់ចាមដំបូងគេ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ …

Leave a Reply

Your email address will not be published. Required fields are marked *