Breaking News

អេមបាត់! ឧកញ៉ា ស្រី ចាន់ថន៖ ខ្ញុំបាទបានត្រៀមខ្លួនហើយជាស្រេច សម្រាប់ការផ្គត់ផ្គង់អគ្គិសនី ដល់ក្នុងតំបន់…

នៅមុននេះបន្តិច នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារមួយ ដោយលោកបានត្រៀមរួចជាស្រេចសម្រាប់ការផ្គត់ផ្គង់អគ្គិសនីដល់ក្នុងតំបន់អភិវឌ្ឍន៍ ស្កាយលែន 7NG វិហារសួគ៌។ ក្នុងនោះ លោកក៏បានបញ្ជាក់សារបន្ថែមទៀតថា៖

“ខ្ញុំបាទបានត្រៀមខ្លួនហើយជាស្រេច សម្រាប់ការផ្គត់ផ្គង់ អគ្គិសនី ដល់ក្នុងតំបន់អភិវឌ្ឍន៍ ស្កាយលែន 7NGវិហារសួគ៌ ដូចជាៈ រោងចក្រ រមនីយដ្ឋាន ដូច្នេះបងប្អូនជនរួមជាតិ ក៏ដូចភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ អាចមកលំហែកាយ ឬកំសាន្តដោយរីករាយក្នុងកម្មវិធីមហាសង្រ្កាន្តឆ្នាំថ្មីខាងមុខយើងនេះ ។ ខ្ញុំសូមកោតសរសើរអស់ពីចិត្តដល់ក្រុមការងារផ្នែកអគ្គិសនី របស់ក្រុមហ៊ុនខ្ញុំបាទ។ ទាំងអស់នេះហើយដោយអនុលោម តាមប្រសាសន៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ មានសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាបិតា សន្តិភាព និងអភិវឌ្ឍ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដែលមានឆន្ទៈ លះបង់កម្លាំងកាយចិត្តនិងពេលវេលា មិនថាយប់ ឬថ្ងៃ ក្រោមបរិយាកាស់ ភ្លៀងផ្គររន្ទៈ កណ្តាលថ្ងៃក្តៅត្រជាក់យ៉ាងណា ក៏នៅតែអត់ធ្មត់កាំមាត់សង្កត់ចិត្ត ដើម្បីធ្វើយ៉ាងណា ក្នុងការផ្គត់ផ្គង់អគ្គិសនី កំអោយមានបញ្ហា ប៉ុន្តែដោយសាតែការប្រឹងប្រែងនេះហើយ ធ្វើអោយប្រជាពលរដ្ឋ និងរោងចក្រចំនួន២០ ព្រមទាំងកម្មករ-កម្មការិនីចំនួន៤ម៉ឺននាក់ជាង បានដំណើរការរហូតដល់សព្វថ្ងៃនេះ។”៕

Check Also

ឧកញ៉ា ឌួង ឆាយ៖ ខ្ញុំបាទ នឹងបើករោងចក្រ ស្វាយចន្ទី នៅខេត្តកំពង់ចាម ដំបូងគេក្នុងប្រទេសកម្ពុជា ដែលបាន សហការជាមួយដៃគូអុឺរ៉ុប, ឌូប៉ៃ និងអាសុី

នៅមុននេះបន្តិច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ គេប្រទះឃើញ ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារ ដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលលោក នឹងបើរោងចក្រស្វាយចន្ទី នៅខេត្តកំពង់ចាមដំបូងគេ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ …

Leave a Reply

Your email address will not be published. Required fields are marked *