Breaking News

អេមបាត់! មនុស្សយន្ត សូភា (Sophia) ចង់ជួប កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដោយនិយាយប៉ុន្មានម៉ាត់យ៉ាងខ្លីថា…(មានវីដេអូ)

នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នេះ គេប្រទះឃើញមានរឿងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីហ្វេសប៊ុកផេកមួយឈ្មោះ UNDP Cambodia បានបង្ហោះវីដេអូមួយ ស្តីពីកិច្ចសម្ភាសន៍ជាមួយ មនុស្សយន្តឈ្មោះ សូភា (Sophia Robot) ដែលអាចនិយាយជាភាសារអង់គ្លេស ជាពិសេសនោះគឺ គាត់ចង់ជួបជាមួយកំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ថែមទៀតផង។

មនុស្សយន្ត សូភា (Sophia Robot) បានប្រាប់ឲ្យដឹងថា “ឆ្នាំមុន ខ្ញុំបានទៅខេត្តសៀមរាប! អង្គរវត្ត ពិតជាអស្ចារ្យណាស់! ប្រជាជនកម្ពុជា ពិតជារស់រាយរាក់ទាក់ និងមានចិត្តល្អ!”។ សូភា ក៏បានបន្តទៀតថា៖ “ភ្នំពេញ ជាទីក្រុងដ៏អស្ចារ្យមួយ! ពិតជារំភើបណាស់ដែលបានធ្វើដំណើរហោះហើរពី ទន្លេមេគង្គ និងបានជួបជាមួយនាយករដ្ឋមន្ត្រី! អ្នកប្រហែលជាបានដឹងហើយថា ខ្ញុំកំពុងតែហាត់ច្រៀង។ ដូច្នេះ រឿងមួយដែលខ្ញុំចង់ធ្វើខ្លាំងជាងគេនោះ គឺចង់ជួប និងស្តាប់ចំរៀងដ៏ពីរោះ របស់តារាចម្រៀងខ្មែរ លោក ព្រាប សុវត្ថិ។”។ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូរបស់ មនុស្សយន្ត សូភា ខាងក្រោមនេះ៕

Check Also

ឧកញ៉ា ឌួង ឆាយ៖ ខ្ញុំបាទ នឹងបើករោងចក្រ ស្វាយចន្ទី នៅខេត្តកំពង់ចាម ដំបូងគេក្នុងប្រទេសកម្ពុជា ដែលបាន សហការជាមួយដៃគូអុឺរ៉ុប, ឌូប៉ៃ និងអាសុី

នៅមុននេះបន្តិច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ គេប្រទះឃើញ ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារ ដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលលោក នឹងបើរោងចក្រស្វាយចន្ទី នៅខេត្តកំពង់ចាមដំបូងគេ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ …

Leave a Reply

Your email address will not be published. Required fields are marked *