Breaking News

រំភើបជំនួស! តារាហូលីវូដ សុខចិត្តខាតការងារ ជិះយន្តហោះជិត ៣០ ម៉ោង មកធ្វើរឿងមួយនេះជូន អ្នកស្រី ម៉ម សុម៉ាលី គឺ…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិក មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី (នារីរងគ្រោះទី១) ដែលស្ថិតនៅ ភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះ គឺជាកន្លែងជួយសង្គ្រោះ ជួយព្យាបាលផ្លូវចិត្ត និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់កុមារី និងយុវនារី ដែលរងគ្រោះដោយការរំលោភបំពានផ្លូវភេទ។

ចំណែកកាលពីម្សិលមិញនេះ អ្នកស្រី ម៉ម សុម៉ាលី បានបង្ហោះសារដ៏រំភើប និងភ្ញាក់ផ្អើលជាខ្លាំងមួយ ក្រោយពេលឃើញតារា ហូលីវូដ ម្នាក់ដែលសុខចិត្ត ចំណាយពេលវេលាជិះយន្តហោះដល់ទៅជិត៣០ម៉ោង ដើម្បីមក Surprise ខួបកំណើតដល់អ្នកស្រី។ អ្នកស្រី ម៉ម សុម៉ាលី ក៏បានភ្ជាប់សារមួយផងដែរថា៖

“រកបានទេមនុស្សល្អដែលស្រលាញ់យេីងគ្មានលក្ខ័ណនោះ គាត់ជាតារា ហូលីវូដ AnnaLynne McCord ជាមួយមិត្តប្រុស សុខចិត្តខាតការងារជិះយន្តហោះជិត ៣០ ម៉ោងដេីម្បីខ្ញុំ មក surprise ខួបខ្ញុំ គាត់ថាខ្ញុំមានតំលៃសំរាប់គាត់ណាស់ អរគុណតាមពិតទៅ ខ្ញុំគ្រាន់តែជាខ្ញុំចូលចិត្តធ្វេីអ្វីតាមក្តីស្រមៃ ជួយមនុស្សដែលត្រូវគេរេីសអេីង”៕

Check Also

ឆ្នៃប្រឌិតកប់ម៉ង! នាងណាតសម័យទំនើប បីកូនតុក្កតាជ័រ លក់បាយសាច់ជ្រូកអាំងតាមផ្លូវ ផ្អើលពេញហ្វេស​ប៊ុក (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ គេប្រទះឃើញហ្វេសប៊ុកថៃមួយឈ្មោះ “สถานีข่าวเอทีวี” បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ ដែលបានកើតឡើងនៅក្នុងប្រទេសថៃ ដោយមានស្ត្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Chalachai Nanpha ដែលមានអាយុ២៣ឆ្នាំ ធ្វើការតុបតែងខ្លួនជា នាងណាត ឬ ម៉ែណាត ហើយមានបីកូនតុក្កតាជ័រជាប់នឹងដៃ …

Leave a Reply

Your email address will not be published. Required fields are marked *