Breaking News

ឆ្នៃប្រឌិតកប់ម៉ង! នាងណាតសម័យទំនើប បីកូនតុក្កតាជ័រ លក់បាយសាច់ជ្រូកអាំងតាមផ្លូវ ផ្អើលពេញហ្វេស​ប៊ុក (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ គេប្រទះឃើញហ្វេសប៊ុកថៃមួយឈ្មោះ “สถานีข่าวเอทีวี” បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ ដែលបានកើតឡើងនៅក្នុងប្រទេសថៃ ដោយមានស្ត្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Chalachai Nanpha ដែលមានអាយុ២៣ឆ្នាំ ធ្វើការតុបតែងខ្លួនជា នាងណាត ឬ ម៉ែណាត ហើយមានបីកូនតុក្កតាជ័រជាប់នឹងដៃ ដើរលក់បាយសាច់ជ្រូកអាំង តាមដងផ្លូវ នៅក្នុងតំបន់មួយកន្លែង នៅក្នុងប្រទេសថៃ។

ក្រោយពីឃើញបែបនេះ បានធ្វើឲ្យអ្នកដំណើរជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមកកម្រឃើញមានគេ តុបតែងខ្លួនប្លែកបែបនេះ ដើរលក់តាមផ្លូវឡើយ។ ក្នុងនោះក៏មានអ្នកខ្លះជួយទិញយ៉ាងច្រើនផងដែរ ហើយអ្នកខ្លះទៀត សុំថតរូបជាមួយទុកជាអនុស្សាវរីយ៍ទៀតផង។

ចំពោះការលក់បាយសាច់ជ្រូកនេះ គឺចាប់ផ្តើមពីម៉ោង៦ល្ងាចតទៅ រហូតដល់លក់អស់ ដោយក្នុងមួយកញ្ចប់តម្លៃ២៥បាត។ ក្នុងនោះផងដែរ ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យអ្នកខ្លះទៀត សរសើរមិនដាច់ពីមាត់ថា ពិតជាមានគំនិតឆ្នៃប្រឌិតខ្លាំងណាស់ដែលអាចធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងបែបនេះនោះ។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅទស្សនាវីដេអូនៃការលក់របស់នាងទាំងអស់គ្នា៕

Check Also

រំភើបជំនួស! តារាហូលីវូដ សុខចិត្តខាតការងារ ជិះយន្តហោះជិត ៣០ ម៉ោង មកធ្វើរឿងមួយនេះជូន អ្នកស្រី ម៉ម សុម៉ាលី គឺ…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិក មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី (នារីរងគ្រោះទី១) ដែលស្ថិតនៅ ភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ …

Leave a Reply

Your email address will not be published. Required fields are marked *