Breaking News

ចង់សាកទេ? ចំណាយអស់ ៣០០ដុល្លារក្នុង១នាក់ ដើរលេងក្រៅប្រទេស មានកន្លែងស្អាតៗ រយៈពេល៣យប់៤ថ្ងៃ ទៀត

កាលពីម្សិលមិញនេះ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ ឈ្មោះ PanhaWath Duong បានចែករំលែក និងណែនាំកន្លែងស្អាតៗដែលគាត់បានទៅលេងនៅក្រៅប្រទេស ដែលចំណាយអស់ ៣០០ ដុល្លារ ក្នុង១នាក់ ដែលមានរយៈពេល៣យប់ ៤ថ្ងៃ។ ម្ចាស់ហ្វេសប៊ុករូបនេះ បានបញ្ជាក់យ៉ាងលម្អិតថា៖

“ចំណាយ 300$ សំរាប់មនុស្សម្នាក់ in Danang City in Vietnam រយះពេល3យប់4ថ្ងៃ (ហាមទិញរបស់)។ ថ្ងៃនេះខ្ញុំចង់Recommendដល់បងប្អូនដែលចូលចិត្តដើរលេង កន្លែងស្អាតស្អាតដូចខ្ញុំ មួយចំនួនអោយបានដឹង ងាយស្រួលមិនចាំបាច់ចំណាយប្រាក់ខ្ជះខ្ជាយ បងប្អូនមិនចាំបាច់ទិញសំបុត្រយន្តហោះពីខ្មែរdirectទៅDanangទេ ដោយសារ បើទិញបែបនោះគឺត្រូវចំណាយប្រហែល 300$ សំរាប់មួយសំបុត្រ តែបើសិនបើយើងហោះពីទីក្រុង ហូជីមិញ ( Ho chi minh or Saigon) ទៅ Danang មួយសំបុត្រនៅសល់តែ80$ទេ។

បងប្អូនអាចឆែកបានតាមរយះApp: AGODA តែបងប្អូនអាសារឆែកបន្តិចព្រោះពេលខ្លះវាឡើងវាចុះ ខុសគ្នាប្រហែល5ទៅ10$អីនិង អីលូវសុំនិយាយបន្ត បងប្អូនអាចជិះឡានក្រុងពី ភ្នំពេញទៅទីក្រុងហូជីមិញ ដោយមួយសំបុត្រតែ 9$ទេ ទៅវិញទៅមក 18$ ធូរថ្លៃជាងជិះយន្តហោះទៅឆ្ងាយណាស់ គ្រាន់តែយើងចំណាយពេលមួយថ្ងៃ ដែលត្រូវជិះឡានក្រុងទៅ ហូជិមិញ ព្រោះបើចេញពីភ្នំពេញទៅម៉ោង6ព្រឹកទៅដល់នោះ (ទីក្រុងហូជីមិញ) ម៉ោង2ថ្ងៃហើយ យើងអាចជ្រើសរើសសំបុត្រហោះទៅ DANANG ក៏បាន អត់ក៏បាន តែបើតាមខ្ញុំគិត មិនចាំបាច់ទេ ដោយសារទៅដល់ក៏យប់ដែរហើយហត់ទៀត ចឹងហើយសុីពេលយើងអស់មួយថ្ងៃនៅទីក្រុងហូជីមិញ។

តែមានអីដល់ទីក្រុងហូជីមិញ យើងអាច់កក់កន្លែងសំរាប់គេងបានស្អាតហើយល្អទៀត គេងបានពីរអ្នក15$ទេ នៅទីប្រជុំជនទៀត តែខ្ញុំមានផ្ទះនៅវៀតណាមទេ ចឹងខ្ញុំមិនចាំបាច់ចំណាយទេ ហើយសំបុត្រដែលទៅDANANG អ្នកជ្រើសរើសយកម៉ោងពេលព្រឹកទៅម៉ោង7ព្រឹកអីចឹងទៅ ព្រោះទៅដល់នោះម៉ោង 8ដល់ភ្លាម ចូលដាក់អីវ៉ាន់នៅHOTEL ហើយរកអីញុំតិចប្រហែលហើយម៉ោង 10ពេលញុំចប់ ដើរភ្លាម។

ថ្ងៃដំបូងចង់ទៅណាក៏តាមចិត្ត តែបើខ្ញុំថ្ងៃដំបូងខ្ញុំទៅ”Marble Mountain”ដែលសំបុត្រចូល 5$ក្នុងមួយអ្នក 5$ និងបានពីរកន្លែង ជាភ្នំដែលមានសំណាក់វិហារ វត្តដែលជាកន្លែងដែលសាកសិទ្ធ វត្តឋានសួគ៍ និង ភ្នំឋាន នរក និងអាចពេលឡើងទៅថតរូបបានយ៉ាងស្រស់ស្អាត គ្រាន់តែយើងទៅសុីពេលអស់មួយថ្ងៃហើយ ចឹងល្ងាចឡើងត្រលប់មកវិញអាចញុំអីហើយយប់ទៅលេង ៉Dragon Bridge”ដើម្បីថតរូបលេងទៅព្រោះវាស្រស់ស្រាយណាស់ បន្ទាប់មកយប់ទៅផឹកហើយញុំអីទៅ ភ្លេចប្រាប់ ម្ហូបនៅវៀតណាមថោកជាងថៃទៀត បាយមួយពេល ឆ្ងាញ់កប់សេរី មួយចាន7000រៀលទេ ដែលស្មើរ 35000 រឺ 40000ដុងនិង ចង់ញុំច្រើនមុខមួយពេលអស់ 3 4$អីនិង

ហើយកុំភ័យរឿងជិះTaxiអី កុំភ្លេចDownload”Grap App” ជិះទៅកន្លែងដើរលេងអស់ខ្ទង់ 12 13$ កន្លែងខ្លះ 5$ ទេមួយឡានជិះបាន5អ្នកចឹង Shareគ្នាទៅបើចង់ដើរលេងសប្បាយ Shareម្នាក់អស់មិនដល់3$ផង ហើយស្អែកឡើងជាថ្ងៃសំខាន់ ឆាប់ងើបតិចទៅលេងទីក្រុង បាតដៃ “ BA NA HILLS” ដែលតម្រូវមនុស្សម្នាក់ទិញសំបុត្រចូលអស់ 35$ ពេលមកដល់ចាំទិញទៅ ហើយដើរទៅមួយព្រឹកដល់យប់ចាំមកដេកវិញ មានច្រើនណាស់លោកព្រះអើយ ហើយកុំភ៏យរឿងញុំអីទៀត ថោកណាស់5$ ទៅ 10$ ខ្ញុំវិញញុំTacoលើនិងជនជាតិបារាំងអ្នកធ្វើមួយតែ 3$ទេ Free ទឹកទៀត ហើយនៅខាងលើកំពូលភ្នំនិងទៅតាមមុខម្ហូប តែជិះទៅរៀងយូរតិច20គីឡូជាងពីក្រុងទៅវិញទៅមកហើយតម្លៃTaxi ទៅវិញទៅមក 30$ ចឹងShare គ្នា 5អ្នកទៅ

ខ្ញុំខ្ជិលសរសេរច្រើនចាំឆែកGOOGLEមើលទៅនៅទីក្រុង”បាតដៃ” និងមានកន្លែង10ជាងសំរាប់ដើរ មួយថ្ងៃ ខ្លាចតែដើរមិនអស់ផង ខ្ញុំដើរមិនអស់ទេ ចឹងអស់ពីរយប់ហើយ ស្អែកឡើងថ្ងៃទីបី គេងអោយឆ្អែតតិចទៅ ចាំងើបម៉ោង 9 10 ព្រឹករកអីញុំ ចឹងថ្ងៃទី3 ទៅ ទីក្រុងបុរាណដើរលេងទៀតទៅ “Hoi An Ancient Town”មិនគិតសំបុត្រទេ ហើយទៅ ដល់ល្ងាច ដល់យប់មកវិញ ពេលល្ងាចទៅផ្សាររាត្រីគេលេងទៅ អត់គិតលុយទេ ចឹងថ្ងៃទី4 ពេលក្រោកឡើងដើរលេងក្នុងក្រុងរឺក៏ទៅសមុទ្រលេងមួយព្រឹកដល់ថ្ងៃទៅលេងហើយថ្ងៃមកព្រលានយន្តហោះមកផ្ទះវិញមក សូមចប់ អូយបិះភ្លេច Hotel ញូមគេងនៅ DANANGនិង អស់ 150$ ជាង គ្នា4អ្នក ផ្កាយបួនជាប់មាត់សមុទ្រ បើចង់ទៅ អាសារមើលអា APP AGODA និងទៅ ថ្ងៃណាវាសប្បាយចិត្ត HOTEL មួយយប់ 200$ ចុះសល់ 50$ ទេ ចឹង អស់150$និងទេ

PS:បើចង់ដើរលេងជុំគ្នា SHAREលុយ គ្នាទៅ ទៅកាន់តែច្រើនអ្នកអស់កាន់តែតិច ខុសពីខ្ញូំ សង្សារខ្ញុំPAYអោយខ្ញូំទាំងអស់ ដោយសារលុយខ្ញុំនៅគាត់

PS:អ្នកអត់ចេះភាសា កុំបារម្ហដូចតែថៃដែលទេគ្មានពីណាសុីលុយយើងលើសទេ គ្រាន់តែចង្អុលទៅមិនថាម្ហូប មិនថាអីវាន់អីទេ មិនថា Taxiទេ តម្លៃមានលើតារាងទាំងអស់ (អីវាន់ខ្លះវត្ថុអនុសាវរីយ វាលក់រៀងកោតិចកន្លែងខ្លះ 3 4$ កន្លែងខ្លះ 7 8$ អាសារសួរ 2 3 កន្លែងទៅបើចង់ទិញ)

PS: ការពិតមានរូបច្រើនណាស់កន្លែងក៏ច្រើនតែខ្ញុំខ្ជិលផុសទាំងអស់ បើចង់សួរអីទៀត អាចសួរញុមបាន អរគុណដែលចំណាយពេលអាន…”៕

Check Also

រំភើបជំនួស! តារាហូលីវូដ សុខចិត្តខាតការងារ ជិះយន្តហោះជិត ៣០ ម៉ោង មកធ្វើរឿងមួយនេះជូន អ្នកស្រី ម៉ម សុម៉ាលី គឺ…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិក មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី (នារីរងគ្រោះទី១) ដែលស្ថិតនៅ ភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ …

Leave a Reply

Your email address will not be published. Required fields are marked *