Breaking News

ដឹងតែកក្រើកទៀតហើយ! សុទ្ធតែតារាល្បីៗ កំពុងត្រៀមធ្វើដំណើរចេញទៅ ចូលរួមក្នុងការប្រគំតន្ត្រីសប្បុរសធម៌ នៅឯប្រទេសកូរ៉េ ហើយ (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ គេបានឃើញ ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពជាច្រើនសន្លឹក នូវតារាល្បីៗក្នុងប្រទេសកម្ពុជាយើង ដែលកំពុងត្រៀមធ្វើដំណើរចេញទៅ ចូលរួម ក្នុងការប្រគំតន្ត្រី សប្បុរសធម៌ដើម្បីមន្ទីរពេទ្យគន្ធបុប្ឆា នៅឯប្រទេសកូរ៉េ។ ក្នុងនោះ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ធ្លាប់បានបញ្ជាក់ឲ្យដឹងផងដែរថា៖

“20/4/2019 នៅភូសាន តន្ត្រីសប្បុរធម៌ដើម្បីជួយគន្ធបុប្ផា គ្មានកាប្រែប្រួល សូមជួយ share ទទួលបុណ្យទាំអស់គ្នា។ មិនមែនជាលើកទី1ទេ ដែលបុរី ឡេង ណាវ៉ាត់ត្រា ប្រគំតន្ត្រីធំៗនៅកូរ៉េ ហើយក៏មិនមែនលើកទី 1 ដែរ ដែលខ្ញុំបាទឡេងណាវ៉ាត់ត្រា បាន ជួយមន្ទីរពេទ្យគន្ធបុប្ផា ទោះមិនច្រើន តែជាការជួយដោយស្មោះ និងជាកំលាំងញើសឈាមខ្ញុំសុទ្ធសាធ ដែលមិនចង់បានការតបស្នង។

តែខ្ញុំម្នាក់ឯង មិនអាចជួយបានច្រើននោះទេ មានតែ កម្លាំងសាមគ្គី អំពើល្អ វាជាកញ្ចក់ ដ៏ភ្លឺថ្លា ជំរុញឲ្យ គ្រួសារខ្មែរ កសាង សាមគ្គីអំពើល្អ ខ្ញុំចង់ឲ្យបងប្អូន ចូលរួមគាំទ្រ និងជួយជ្រុំជ្រែង ដើម្បីកុមាររបស់យើង តាមសទ្ធាជ្រះថ្លាឬជាកាshareផ្ដល់កំលាំងចិត្ត ស្ថាបនិកម្នាក់នេះ គាត់បានលាចាកលោកហើយ គឺមានតែសង្ឃឹមលើបងប្អូនយើង ចូលរួមបន្ថែមនិងជំរុញលើកទឹកចិត្ត គាំទ្រ តាមលទ្ធភាព ខ្ញុំជឿថា គ្រួសាបងប្អូននៅកូរ៉េទាំងអស់និងបងប្អូនកំពុងអាននេះប្រាកដជាភាគច្រើន ទទួលគុណបំណាច់ ការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា ដូច្នេះ ខ្ញុំបាទឡេងណាវ៉ាត់ត្រា សូមលើកដៃសំពះ អំពាវនាវ សូមបងប្អូនទាំងអស់គ្នា ជួយស៊ែរ និងចូលរួមគាំទ្រ ការប្រគុំតន្ត្រី គន្ធបុប្ផា អបអរសង្ក្រានឆ្នាំថ្មី នៅប្រទេសកូរ៉េ នៃទីក្រុងពូសាន ទាំងអស់គ្នា”៕

Check Also

ក្រោយផ្ទុះការរិះគន់រឿងស្លៀកពាក់ស៊ិចស៊ី ពេលនេះ ម្ចាស់សាមីខ្លួនដ៏ស្រស់ស្អាតម្នាក់នេះ បានចេញមុខបកស្រាយយ៉ាងខ្លីថា…

កាលពីពេលថ្មីៗនេះ នារីស្រស់ស្អាតម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីនារីម្នាក់នេះបានចូលរួមកម្មវិធិមួយកន្លែង ក្នុងឈុតសំលៀកបំពាក់ស៊ិចស៊ី ដល់ថ្នាក់ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកមួយចំនួនមានការរិះគន់មិនសំចៃមាត់។ ចំណែកម្សិលមិញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នារីស្រស់ស្អាត ដែលស្លៀកពាក់ស៊ិចស៊ីនេះ បានចេញមុខ បង្ហោះសារក្នុងហ្វេសប៊ុក Ley …

Leave a Reply

Your email address will not be published. Required fields are marked *