Breaking News

ទេសភាពស្អាតណាស់! ដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំអញ្ជើញទៅកាន់ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៌ កោះរ៉ុង របស់ ឧកញ៉ា ទៀត វិចិត្រ

នៅក្នុងថ្ងៃនេះ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ បើយោងតាមហ្វេសប៊ុកឈ្មោះ Huy Bunleng បានឲ្យដឹងថា៖ “ខេត្តព្រះសីហនុ- ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយ៌កម្ម និងសំណង់ ឯកឧត្តមស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៌ នៅថ្ងៃទី២០ មេសា ២០១៩ នេះ បានអញ្ជើញធ្វើទស្សនៈកិច្ចទៅកាន់ រមណីយ៌ដ្ឋានម៉ាហ្វីយ៉ា រីសត ឆ្នេរឋានសួគ៌ កោះរ៉ុង។

លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមប្រតិបត្តិករវិសយ័ឯកជន ម្ចាស់រមណីយ៌ដ្ឋាន ម៉ាហ្វីយ៉ា រីសត ឆ្នេរឋានសួគ៌ កោះរ៉ុង មានបានសម្តែងនូវមោទនភាពចំពោះវត្តមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៌ ដែលអញ្ជើញមកទស្សនកិច្ចពិនិត្យ ហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ បំរើអោយវិសយ័ទេសចរណ៍ នៅរមណីយ៌ដ្ឋានម៉ាហ្វីយ៉ា រីសត។

ក្នុងពេលដែលបច្ចុប្បន្ន រមណីយ៍ដ្ឋានមួយនេះ រៀបចំបាននូវសេវាផ្សេងៗ សម្រាប់អ្នកទេសចរណ៍ជាតិ និងទេសចរណ៏បរទេស មកសម្រាកលេងកំសាន្ត មានដូចជាកន្លែងស្នាក់នៅ អាហារដ្ឋាននិងកន្លែងលេងកំសាន្តរបស់ភ្ញៀវ ហើយជាបន្តបន្ទាប់ នឹងមានរៀបចំហេដ្ឋារចនាសម្ពន្ធ័ទេសចរណ៍ចម្រុះបន្ថែមទៀត ដើម្បីរួមចំណែកលើកស្ទួយវិសយ័ទេសចរណ៍ជាតិ៕”៕

Check Also

ក្រោយផ្ទុះការរិះគន់រឿងស្លៀកពាក់ស៊ិចស៊ី ពេលនេះ ម្ចាស់សាមីខ្លួនដ៏ស្រស់ស្អាតម្នាក់នេះ បានចេញមុខបកស្រាយយ៉ាងខ្លីថា…

កាលពីពេលថ្មីៗនេះ នារីស្រស់ស្អាតម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីនារីម្នាក់នេះបានចូលរួមកម្មវិធិមួយកន្លែង ក្នុងឈុតសំលៀកបំពាក់ស៊ិចស៊ី ដល់ថ្នាក់ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកមួយចំនួនមានការរិះគន់មិនសំចៃមាត់។ ចំណែកម្សិលមិញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នារីស្រស់ស្អាត ដែលស្លៀកពាក់ស៊ិចស៊ីនេះ បានចេញមុខ បង្ហោះសារក្នុងហ្វេសប៊ុក Ley …

Leave a Reply

Your email address will not be published. Required fields are marked *