Breaking News

មួយគូទៀតហើយ! មិនធម្មតា ទំរាំពួកគាត់មានដល់ថ្ងៃនេះ គឺមានប្រវត្តិគួរឲ្យចាប់អារម្មណ៍បែបនេះសោះ

នៅក្នុងថ្ងៃនេះ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ It’z Mee Joody បានបង្ហោះរូបភាពជាច្រើនសន្លឹក អមជាមួយសារគួរឲ្យចាប់អារម្មណ៍មួយ រហូតដល់ថ្នាក់ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកធ្វើការចែករំលែកតគ្នាជាង ២ពាន់ដងទៅហើយ គិតត្រឹមថ្ងៃនេះ។ ម្ចាស់ហ្វេសប៊ុករូបនេះ ក៏បានបញ្ជាក់ឲ្យដឹងថា៖

“ក្នុងឆ្នាំ2012គាត់ក៏ឆាតមក​ ចៃដន្យអីញ៉ុ​មមានសង្សារ ក្នុងឆ្នាំ2013គាត់ក៏ឆាតមកទៀត​ តែពេលនោះញ៉ុមទេីបបែកសង្សារ ទេីបខ្ជិលញ៉េញ៉ៃក្នុងឆ្នាំ2014ពេលញ៉ុម​single គាត់បែរជាមានសង្សារម្តង ដល់ពេលគាត់បែកសង្សារ​ ញ៉ុមមានសង្សារទៀត អូសបន្លាយរហូតដល់ឆ្នាំ2016គាត់ក៏លេចមុខម្តងទៀតឆាតមកជូនពរថ្ងៃBD​ ហេីយក៏ឆាតហូរហែរមួយគ្នាស្ទេីររាល់ថ្ងៃ​ ទីបំផុតទេីបពួកយេីងចាប់ផ្តេីមជាសាច់ការ​ (​ដោយសារពេលនោះយេីងsingleដូចគ្នាផង) មែនលេងសេីចទេណា៎​ 4ឆ្នាំអីហេីយ​ល្មមបានពួកយេីងជួបគ្នា​ ស្រលាញ់គ្នា ហេីយក៏កាន់ដៃគ្នាដេីរដល់ចំនុចនេះ (បេីស្រលាញ់តាំងពីតាបូងដល់លូវ7ឆ្នាំបាត់) ជឿទៅ​ គូព្រេង​មិនព្រាត់ទេ​ ទៅមកៗជួបគ្នាដដែរ”៕

Check Also

បទ “មនុស្សសំខាន់របស់ខ្ញុំ” ពី ម៉ង់ ចាន់កញ្ញា ពិតជាពីរោះរណ្តំណាស់ ស្តាប់ឡើងព្រឺសប្បុរ (មានវីដេអ)

ប្រិយមិត្តជាច្រើនពិតជាមិនទាន់ភ្លេចទេមើលទៅ អតីតបេក្ខនារីម្នាក់ឈ្មោះ ម៉ង់ ចាន់កញ្ញា ដែលធ្លាប់មកចូលប្រឡងក្នុង កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ ក្នុងកំឡុងឆ្នាំ ២០១៦ ដោយពេលនោះ ចាន់កញ្ញា បានលើកយកបទ “ថ្ងៃលិចអូនស្រណោះ” …

Leave a Reply

Your email address will not be published. Required fields are marked *