Breaking News

ទប់ទឹកភ្នែកមិនជាប់ទេ! សូមអូនទៅឲ្យបានដល់ឋានបរមសុខ បងសន្យាថានឹងមើលថែកូន ឪពុកម្តាយ ទាំងអស់ និង…

នៅមុននេះបន្តិច នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ គេបានឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Heng Vichet បានបង្ហោះរូបភាពនៃពិធីបុណ្យសពមួយ ព្រមទាំងភ្ជាប់សារដ៏សែនក្តុកក្តួលបំផុត ស្ទើរតែធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកមួយចំនួនធំមិនអាចទប់ទឹកភ្នែកជាប់។ ម្ចាស់ហ្វេសប៊ុករូបនេះក៏បានបញ្ជាក់សារនោះថា៖

“សូមអូនទៅឲ្យបានដល់ឋានទីបរមសុខ បងសន្យាថានឹងមើលថែកូន ឪពុកម្តាយ ទាំងអស់ និងបងប្អូន ទាំងអស់ ព្រមទាំងក្មួយៗទាំងអស់ ឲ្យបានល្អដូចអូនចឹង ។ សូមបុណ្យកុសលដល់យើងទាំង២ បានសាង បងសូមឧទ្ទិសកុសលជូនអូនទាំងអស់”។

គួររំលឹកឡើងវិញបន្តិចផងដែរថា ព្រឹកមិញនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Nav Kimly បានប្រាប់ឲ្យដឹងថា៖ “សូមចូលរួមមរណៈទុក្ខដល់ក្រុមគ្រួសារ សាច់ញាតិទាំងអស់ ដែលបានបាត់បង់ ចែលឹម វួចណា ហៅចែពយ Nana Lim ទទួលមរណៈភាពនៅព្រឹកទាបភ្លឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។ ស្ទើរតែទទួលយកមិនបាននូវដំណឹងដ៏សែនអាក្រក់មួយនេះ សូមអោយវិញ្ញាណក្ខន្ធចែទៅអោយបានដល់ឋានសុគតិភព កើតជាតិណាៗ សូមអោយសំណាងល្អ កើតទីធំ ទ្រនំខ្ពស់ កុំអោយអភ័ព្វដូចជាតិនេះទៀត។  បងប្អូនក្រុមគ្រួសារ និងសាច់ញាតិទាំងអស់ស្តាយស្រណោះចែ និងកូនក្នុងផ្ទៃណាស់។”។

ម្ចាស់ហ្វេសប៊ុកដដែលនេះ ក៏បានឆ្លើយតបទៅកាន់អ្នកសួរបន្ថែមទៀតថា “គាត់លើសឈាមដល់ទៅ ២២ បង វះក៏មិនបាន កើតក៏មិនរួច”, “ពេទ្យនៅកំពង់សោមគេអត់ទទួល ឈាមគាត់ឡើងខ្ពស់ពេក ដល់២២ ទើបដឹកទៅពេទ្យកាល់ម៉ែត្រ ភ្នំពេញ តែទៅដល់គាត់ផុតហើយ។”៕

Check Also

បទ “មនុស្សសំខាន់របស់ខ្ញុំ” ពី ម៉ង់ ចាន់កញ្ញា ពិតជាពីរោះរណ្តំណាស់ ស្តាប់ឡើងព្រឺសប្បុរ (មានវីដេអ)

ប្រិយមិត្តជាច្រើនពិតជាមិនទាន់ភ្លេចទេមើលទៅ អតីតបេក្ខនារីម្នាក់ឈ្មោះ ម៉ង់ ចាន់កញ្ញា ដែលធ្លាប់មកចូលប្រឡងក្នុង កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ ក្នុងកំឡុងឆ្នាំ ២០១៦ ដោយពេលនោះ ចាន់កញ្ញា បានលើកយកបទ “ថ្ងៃលិចអូនស្រណោះ” …

Leave a Reply

Your email address will not be published. Required fields are marked *