Breaking News

អស់ទាស់ម៉ង! អីយ៉ា ស្ងាត់ៗ សួស វីសា និង ថមមី ធ្វើពិធីឡើងគេហដ្ឋានថ្មីបាត់

នៅមុននេះបន្តិច នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មហាជនជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពី តារាចម្រៀង សួស វីសា បានបង្ហោះរូបភាពជាច្រើនសន្លឹក នៃពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួន ជាមួយលោក ថមមី ដែលមើលទៅផ្ទះនេះពិតជាធំ និងស្រស់ស្អាតខ្លាំងណាស់ ក្នុងនោះ សួស វីសា​ ក៏មិនបានអញ្ជើញអ្នកសិល្បៈឲ្យចូលរួមនោះទេ ព្រោះជាកម្មវិធីដែលមានលក្ខណៈតូចតាចតែប៉ុណ្ណោះ។ វីសា ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖

“ថ្ងៃជោគថ្ងៃជយ័ថ្ងៃសិរីមង្គល10.05.19 ពិធីឡេីងគេហដ្ធានថ្មី ថ្ងៃនេះជាថ្ងៃដ៏រីករាយនឹងមានសុភមង្គលបំផុតសំរាប់ខ្ញុំ តែក៏សុំអភយ័ទោសទុកមុនព្រោះកម្មវិធីនេះខ្ញុំធ្វេីជាលក្ខណះគ្រួសារទេ គឺជាសាច់ញាត្តិសុទ្ធ ហេីយកម្មវិធីក៏មានលក្ខណះតូចតាចដែរ មិនមានការបោះសំបុត្រអញ្ចេីញ ហេីយក៏មិនមានការអញ្ចេីញបងប្អូនមិត្តសិល្បះដែរ ដូច្នេះហេីយក្រែងមិត្តភក្តិបងប្អូនយល់ច្រឡំថាមិនបានហៅរឺអញ្ចេីញ។ ដោយក្តីគោរពពីនាងខ្ញុំ”៕

Check Also

សាឡាត់ ស្រីឡាង៖ អត់និយាយលេងទេណា ហេតុអ្វីបានស្រលាញ់​ មកឈរថតស្ពតដាំកូនឈើទាំងកំពុងពពោះ​ សួរថាបាន១រៀលអត់ គឺ​ No អស់លុយសាំងគាត់វិញ​, ពេលហ្នឹងអាណិតគាត់ តែគាត់វិញញញឹមរហូត អត់អីទេអូន​ អត់អីទេ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ តារាសម្តែង សាឡាត់ ស្រីឡាង បានបង្ហោះសារមួយ សម្តែងអារម្មណ៍កោតសរសើរទឹកចិត្តរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *