Breaking News

អីយ៉ា មុនថ្ងៃចូលរោងការ ឱក សុគន្ធកញ្ញា នៅឆ្លៀតដាក់១បទទៀតហើយ ពិតជាពីរោះខ្លាំងណាស់ (មានវីដេអូ)

ប្រិយមិត្តមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវដំណឹងដ៏ល្អមួយ ដែល តារាចម្រៀង ឱក សុគន្ធកញ្ញា នឹងចូលរោងការ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ ក្នុងនោះ គេក៏បានឃើញ ​តារាចម្រៀងរូបនេះ បានបង្ហោះរូបថត Pre Wedding ជាច្រើនសន្លឹក ដែលមើលទៅពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ ទាំងឈុតសម្លៀកបំពាក់ ទាំងបុរាណ និងសម័យ។

មុននឹងឈានដល់ថ្ងៃមង្គលការ នៅមុននេះបន្តិច នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ខាងផលិតកម្មរស្មីហង្សមាស ទើបបានបញ្ចេញបទចម្រៀងរបស់ តារារូបនេះ មួយបទទៀតហើយ ក្រោមចំណងជើងថា “ម្នាក់ហ្នឹងហើយដែលខ្ញុំស្រលាញ់”។ បទនេះមិនត្រឹមតែពីរោះប៉ុណ្ណោះទេ សូម្បីតែការសម្តែងរបស់ ឱក សុគន្ធកញ្ញា មើលទៅពិតជា ប្លែក និងទាក់ទាញខ្លាំងណាស់ ជាពិសេសត្រង់ឈុតធ្វើមុខឌឺតែម្តង។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ថែមទៀត សូមទស្សនាទាំងអស់គ្នា៕

Check Also

សាឡាត់ ស្រីឡាង៖ អត់និយាយលេងទេណា ហេតុអ្វីបានស្រលាញ់​ មកឈរថតស្ពតដាំកូនឈើទាំងកំពុងពពោះ​ សួរថាបាន១រៀលអត់ គឺ​ No អស់លុយសាំងគាត់វិញ​, ពេលហ្នឹងអាណិតគាត់ តែគាត់វិញញញឹមរហូត អត់អីទេអូន​ អត់អីទេ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ តារាសម្តែង សាឡាត់ ស្រីឡាង បានបង្ហោះសារមួយ សម្តែងអារម្មណ៍កោតសរសើរទឹកចិត្តរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *