Breaking News

ស្រីអូន៖ ចុះបេីហូបហេីយវិចខ្ចប់ដាក់ក្នុងធុងសំរាម តេីអ្នកខ្មាស់គេមែន បានអ្នកមិនធ្វេី? (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ម្ចាស់ហ្វេសប៊ុក Ah Ry Nuon ហៅ ស្រីអូន បានបង្ហោះរូបភាព និងវីដេអូ ដែលបង្ហាញពីសំរាមមួយចំនួន របស់អ្នកដែលមកលេងនៅ ប្រាសាទអង្គរវត្ត បានបោះចោលសំរាមក្រៅធុងសម្រាមដែលគេបានដាក់ឲ្យ រហូតដល់ថ្នាក់ធ្វើឲ្យ ស្រីអូន មិនអាចទ្រាំមើលសំរាមទាំងនេះបាន ក៏នាំគ្នាប្រមូលសំរាមមួយចំនួនទាំងនោះ យកទៅបោះចោលក្នុងធុងសំរាម ព្រមទាំងភ្ជាប់សារខ្លីមួយយ៉ាងចាក់ដោតថា៖

“ក្នុងនាមកូនខ្មែរជាម្ចាស់អង្គរ តេីបងប្អូនពេញចិត្តទេបេីយេីងចូលរួមកម្មវិធីកំចាត់សំរាមពីប្រាសាទអង្គរដែរជាដួងព្រលឹងខ្មែរ សូមជួយស៊ែរអោយម្ចាស់សំរាមឃេីញផង អ្នកហូបចុកហេីយបោះសំរាមចោលពាសវាលពាសកាលមិនចេះខ្មាស់ខ្លួនឯងទេអី? ចុះបេីហូបហេីយវិចខ្ចប់ដាក់ក្នុងធុងសំរាមតេីអ្នកខ្មាស់គេមែន បានអ្នកមិនធ្វេី? ព្យាយាមកុំអោយអង្គរមិនមានសំរាមតេីអ្នកមិនចង់ទេឬ បានប្រឹងចោលសំរាមចឹង? ប្រទេសកម្ពុជាមិនមានសំរាមលុះត្រាតែយេីងជាម្ចាស់ផ្ទះចូលរួមថែរក្សា ចាប់ផ្ដេីមបង្ហាញគំរូនៃការថែរក្សាបរិស្ថានដល់ក្មេងៗអោយយកគំរូតាម តោះចាប់ផ្ដេីមទាំងអស់គ្នាម្ចាស់អង្គរ សូមជួយស៊ែរផង”៕

Check Also

សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមប្រភពព័ត៌មានពីហ្វេសប៊ុក “ប្រជាជន ខេត្តព្រះសីហនុ” បានប្រាប់ឲ្យដឹងថា៖ “សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង។ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយក្រុមហ៊ុនប្រមូលសំរាម មន្ទីរសាធារណការ មន្ទីរធនធានទឹក …

Leave a Reply

Your email address will not be published. Required fields are marked *