Breaking News

នាយ ពាក់មី៖ សូមលើកដៃសំពះអង្វរ​ អ្នកមានឡានធំៗ​ ជួញដូរ​ ដឹកស្រូវ​ និងដឹករបស់ធ្ងន់ៗ, មេត្តាអាសូរផ្លូវមួយខ្សែនេះផង​ យេីងខ្ញុំវេទនាឆ្អែតច្រេីនឆ្នាំហេីយ ពីមុន…

នៅមុននេះបន្តិច នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ គេប្រទះឃើញតារាកំប្លែងដ៏ល្បីម្នាក់ប្រចាំប្រទេសកម្ពុជាយើង គឺ នាយ ពាក់ មី បានបង្ហោះសារសុំអង្វរមួយ ដល់អ្នកដែលមានឡានធំៗ ដែលដឹងរបស់ធ្ងន់ៗតែម្តង ព្រោះ នាយ មិនចង់ឃើញផ្លូវថ្នល់នេះត្រូវខូចខាតម្តងទៀតឡើយ។ ក្នុងនោះផងដែរ នាយ ពាក់មី ក៏បានភ្ជាប់សារខ្លីមួយផងដែរថា៖

“សូមលេីកដៃសំពះអង្វរ​ អស់លោកដែលមានឡានធំៗ​ ជួញដូរ​ ដឹកស្រូវ​ និងដឹករបស់ធ្ងន់ៗ តាមច្រកផ្សាជីភូ​ ទៅមនោរម្យព្រំដែនវៀត​ណាម​ ដោយឆ្លងកាត់ ឃុំពពែត ដែលជាស្រុកកំណេីតរបស់ខ្ញុំ​ មេត្តាអាសូរផ្លូវមួយខ្សែនេះផង​ យេីងខ្ញុំវេទនាឆ្អែតច្រេីនឆ្នាំហេីយ​ ពីមុនធ្លាប់បានផ្លូវល្អម្តងដែរ​ តែត្រូវបំផ្លាញទៅវិញ ខ្ចេចខ្ទីដោយសាឡានធំដឹកធ្ងន់ៗ នេះឯង​ ឥឡូវភូមិដាច់ស្រយ៉ាលរបស់យេីងខ្ញុំ បានថ្នល់កៅស៊ូហេីយ​ សូមអស់លោកអាណិតពួកខ្ញុំផង​ ប្រយោជន៏ឯកជន​ កុំបំផ្លាញសម្បត្តិរួម​ សូមអរគុណ។”៕

Check Also

បងប្អូនកុំភ្លេចយកវីឌីអូនឹងអោយកូនៗមើលផង ហាមយ៉ាងណាក៏មិនស្តាប់ដែរ ពេលអោយមើលវីឌីអូនេះរួចមក ឈប់ដោយមិនបាច់បង្ខំ អរគុណស្ងាត់ៗ ចំពោះបងស្រី បានផលគ្រាន់បើដែរបង (មានវីដេអូ)

កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ទៀតហើយ ឈ្មោះ Sey Davann បានបង្ហោះ​វីដេអូរបស់កូនខ្លួនអង្គុយយំ ព្រោះម្តាយរូបនេះ បានផាត់នៅជុំវិញរង្វង់ភ្នែករបស់កូនឡើងពណ៌ខ្មៅ ព្រោះតែចង់ឲ្យកូនរបស់ខ្លួនឈប់មើលទូរស័ព្ទតទៅទៀត។ ម្តាយរូបនេះ …

Leave a Reply

Your email address will not be published. Required fields are marked *