Breaking News

ឱក សុគន្ធកញ្ញា៖ នេះជាការជួបជុំ ហាត់សម ត្រៀមខ្លួនសម្រាប់ថ្ងៃដ៏ពិសេស​ គឺថ្ងៃទី16 ខែ​ឧសភា​ ​ឆ្នាំ​2019​

នៅមុននេះបន្តិច នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ គេប្រទះឃើញ តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស​ បានបង្ហោះរូបមួយសន្លឹក ដែលមានវត្តមាន តារាចម្រៀងល្បីៗជាច្រើនដួង មានដូចជា ឱក សុគន្ធកញ្ញា, ឆន សុវណ្ណារាជ, នី រតនា, គ្រី ថៃពៅ, ណុប បាយ៉ារិទ្ធ និងតារាល្បីៗជាច្រើនរូបទៀត។

ក្នុងនោះ ឱក សុគន្ធកញ្ញា ក៏បានភ្ជាប់សារខ្លីមួយ ដ៏គួរឲ្យចាប់អារម្មណ៍មួយថា “នេះជាការជួបជុំហាត់សមត្រៀមខ្លួនសម្រាប់ថ្ងៃដ៏ពិសេស​ គឺថ្ងៃទី16 ខែ​ឧសភា​ ​ឆ្នាំ​2019 #aoksokunkanha #2019 #L&Kwedding”។

គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា តារាចម្រៀង ប្រចាំផលិតកម្មរស្មី ហង្សមាស គឺ កញ្ញា ឱក សុគន្ធកញ្ញា និង លោក អ៊ឹង សុខលី នឹងចូលរោងការផ្លូវការ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះហើយ។​ មួយវិញទៀត មហាជនក៏បានឃើញ តារាចម្រៀងរូបនេះ បានបង្ហោះរូបថត Pre Wedding ស្អាតៗជាបន្តបន្ទាប់ផងដែរ ហើយគេក៏បានឃើញអ្នកគាំទ្រជាច្រើន ក៏មានពាក្យជូនពរ ឲ្យអ្នកទាំងពីរ ជួបប្រទះតែសុភមង្គល និងស្រឡាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕

Check Also

តារាចម្រៀង សុគន្ធ និសា ទៅថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព សម្តេចរាជបុត្រី​ ព្រះរៀម ​ នរោត្តម​ បុប្ផាទេវី​ ទេពនាដវដ្តីឯក ព្រមទាំងភ្ជាប់សារខ្លីមួយថា….

កាលពីម្សិលមិញនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ Royal du Cambodge បានប្រាប់ឲ្យដឹងថា៖ “ព្រះញាតិវង្សនៃ​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ សូម​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​មហា​ជន​ទាំង​អស់​ដែល​មាន​បំណង​ចង់​មក​ថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព​របស់​ព្រះ​អង្គ​ នា​វត្ត​បទុមវតី​រាជវរារាម​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ …

Leave a Reply

Your email address will not be published. Required fields are marked *