Breaking News

រំភើបជំនួស! ធុធ សាលិក រំជួលចិត្តរកពាក្យនិយាយមិនចេញ ពេលទៅដល់ព្រលានយន្តហោះប្រទេសចិនភ្លាម ដោយមានគេទទួលស្វាមគន៍បែបនេះដាក់ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ប្អូនប្រុស ធុធ សាលិក បានទៅដល់ប្រទេសចិនហើយ ដើម្បីចូលរៀននៅសាលាអន្តរជាតិ ហាយឡាំង ខេត្ត ជើជាំង ប្រទេសចិន ( HAILANG FOREIGN LANGUAGE SCHOOL )។ គ្រាន់តែទៅដល់ព្រលានយន្តហោះប្រទេសចិនភ្លាម ធ្វើឲ្យផ្អើលនៅព្រលានយន្តហោះតែម្តង ព្រោះមានការទទួលស្វាមគមន៍យ៉ាងកក់ក្តៅអ្នកដែលនៅទីនោះ ដោយគ្រប់គ្នារំភើបជំនួស ធុធ សាលិក ជាខ្លាំង។

ក្នុងនោះផងដែរ លោក K01 ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមទៀតថា៖ “ប្រិយមិត្តខ្មែរ កូនខ្មែរចាំកាលស៊ែរម្នាក់មួយលើកទឹកចិត្តគាត់បន្ថែមទៀត ពេលនេះដល់ចិនហើយ ធុចសាលិករបស់បងប្អូន K01ពិតជារំភើបជំនួស ធុច សាលិក ខ្លាំងណាស់ ផ្អើលព្រលានយន្តហោះប្រទេសចិន មិនដឹងគួរនិយាយបែបណាទេ តាមដានវីឌីអូមួយរបស់សាលារៀនចិនល្បីឈ្មោះ HAILANG FOREIGN LANGUAGE SCHOOL”។

គួររំលឹករឿងរ៉ាវនេះបន្តិចថា ប្អូន ធុធ សាលិក ត្រូវបានមហាជនស្គាល់ច្បាស់មកទល់ពេលនេះគឺដោយសារស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ដែលមានឈ្មោះក្នុងហ្វេសប៊ុក Venus Gwc ដែលបានបង្ហោះវីដេអូមួយ ពីការលក់វត្ថុអនុស្សាវរីយរបស់ សាលិក កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលប្អូនអាចនិយាយបានដល់ទៅ១៥ភាសាឯណោះ ហើយប្អូនក៏បានជួបស្ត្រីរូបនេះជាលើកទី២ នៅភ្នំពេញ ដោយមានការថ្លែងអំណរគុណ ដែលបានធ្វើឲ្យរូបគេមានជីវភាពផ្លាស់ប្តូរទាំងគ្រួសារ មានអនាគតដ៏ភ្លឺស្វាងមកទល់សព្វថ្ងៃនេះ សឹងតែគ្មាននរណាម្នាក់នឹកស្មានដល់៕

Check Also

សូមអបអរសាទរ! ស្ងាត់ៗ នាយក្រឹម បានទៅទទួលកូនប្រុស ត្រឡប់មកពីប្រទេសម៉ាលីវិញហើយ

កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ ជាង១ឆ្នាំកន្លងទៅនេះ បើយោងតាមហ្វេសប៊ុករបស់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ធ្លាប់បានបញ្ជាក់ឲ្យដឹងថា “ទៅរក UN ឯណាមកជួយខ្មែរទៀតមានតែ UN ខ្មែរទៅជួយគេម្តង ។ …

Leave a Reply

Your email address will not be published. Required fields are marked *