Breaking News

ពិតជាគំរូល្អ! ជនបរទេស និងក្មេងប្រុសម្នាក់ នាំគ្នារើសសំបកដប ដែលគេបោះចោលផ្តេសផ្តាស ហើយបរទេសនេះឆ្ងល់ ក៏សួរសំនួរខ្លីមួយថា…(មានវីដេអូ)

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញហ្វេសប៊ុកផេកមួយឈ្មោះ “ផលិតផលយើង” បានបង្ហោះវីដេអូមួយរបស់ជនបរទេស និងក្មេងប្រុសម្នាក់ ដែលជនបរទេសនោះ បាននិយាយទាក់ទងរឿងសំរាមដោយមានអ្នកបោះចោលផ្តេសផ្តាស។ ក្នុងហ្វេសប៊ុកនេះ ក៏បានភ្ជាប់សារខ្លីមួយថា “បរទេសម្នាក់ឆ្ងល់នៅស្ដាតអូឡាំពិក ធុងសំរាម២០ម៉ែតមួយ ម្ដេចបាននៅតែមានសំរាមទៀត?”។

ក្រោយពីឃើញបែបនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន មានការកោតសរសើរជាខ្លាំងចំពោះទឹកចិត្តអ្នកទាំងពីរដែលបានធ្វើជាគំរូ និងខំជួយរើសសំបកដបដែលគេបោះចោល ហើយក៏មានគេនំាគ្នាចែករំលែកនូវគំរូដ៏ល្អមួយនេះ ដល់ទៅជិត៦ពាន់ដងទៅហើយ គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នេះ។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៕

Check Also

ស្រីអូន៖ ចុះបេីហូបហេីយវិចខ្ចប់ដាក់ក្នុងធុងសំរាម តេីអ្នកខ្មាស់គេមែន បានអ្នកមិនធ្វេី? (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ម្ចាស់ហ្វេសប៊ុក Ah Ry Nuon ហៅ ស្រីអូន បានបង្ហោះរូបភាព និងវីដេអូ ដែលបង្ហាញពីសំរាមមួយចំនួន របស់អ្នកដែលមកលេងនៅ ប្រាសាទអង្គរវត្ត បានបោះចោលសំរាមក្រៅធុងសម្រាមដែលគេបានដាក់ឲ្យ …

Leave a Reply

Your email address will not be published. Required fields are marked *