Breaking News

គួរឲ្យគយគន់ណាស់! ល្បីថាក្រៅពីឆ្នេរ និងអាហារសមុទ្រ ក្រុងកែបក៏មានផ្កាក្ងោកដ៏ស្រស់ស្អាតដុះអមសងខាងផ្លូវដែរ តែសូមប្រញាប់ប្រញាល់ណា ផ្ការីកមានពេលវេលាកំណត់…

កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Ros Udong បានបង្ហោះរូបភាពជាច្រើនសន្លឹកពីដើមក្ងោកដែលគេបានដាំតាមផ្លូវ នៅក្រុងកែប​ ខេត្តកែប ហើយរីកចេញផ្កា ដែលមើលទៅពិតជាស្រស់ស្អាត គួរឲ្យទាក់ទាញខ្លាំងណាស់។ ក្នុងនោះក៏មានការចែករំលែកតគ្នាយ៉ាងច្រើនថែមទៀតផង។ មួយវិញទៀត ម្ចាស់ហ្វេសប៊ុករូបនេះក៏បានបញ្ជាក់តាម comment ថា “ខែនេះ​ ផ្កាក្ងោករីកស្អាតណាស់”, “ឯកឧត្ដម​អភិបាល​ខេត្ត​ គាត់ជម្រុញអោយមានការបណ្ដុះដេីមក្ងោក និងដាំអោយបានច្រេីន​ នៅតាមដងផ្លូវក្នុងខេត្តកែប”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ទៀតហើយ ក៏បានបង្ហោះរូបថតស្អាត ដែលថតអមជាមួយផ្កាក្ងោកនៅទីនោះផងដែរ ព្រមទាំងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ថាផ្កាសាគូរ៉ាចុះបងគ្មានលទ្ធភាពនាំទៅ ផ្កាក្ងោកដុះតាមផ្លូវម្តេចមិននាំពៅមកទស្សនាកំសាន្ត…ល្បីថាក្រៅពីឆ្នេរ និងអាហារសមុទ្រ ក្រុងកែបក៏មានផ្កាក្ងោកដ៏ស្រស់ស្អាតដុះអមសងខាងផ្លូវដែរ…តែសូមប្រញាប់ប្រញាល់ណាផ្ការីកមានពេលវេលាកំណត់…”៕

Check Also

ធ្វើស៊ីបានមួយបាត់! អីយ៉ា វិធីថ្មី ធ្វើឲ្យក្មេងឈប់មើលទូរស័ព្ទដៃ ពិតជាបានផលមែនតើ (មានវីដេអូ)

កាលពីពេលថ្មីៗនេះ ប្រិយមិត្តមួយចំនួនធំពិតជាបានជ្រាបរួចមកហើយមើលទៅ ក្រោយម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Solly Kandee បានបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងបានប្រាប់នូវវិធីសាស្ត្រថ្មីមួយនេះ ដែលអាចធ្វើឲ្យក្មេងៗឈប់មើលទូរស័ព្ទដៃបាន។ រឿងនេះពិតជាល្បីខ្លាំងណាស់ សូម្បីតែសារព័ត៌មាននៅប្រទេសថៃ និងប្រទេសកម្ពុជាយើង ក៏យកមកចុះផ្សាយព្រោងព្រាតផងដែរ។ ដោយវិធីសាស្ត្រនេះគឺ ពេលគាត់គេងលក់ យើងត្រូវធ្វើការតុបតែង ដោយផាត់នៅជុំវិញរង្វង់ភ្នែក …

Leave a Reply

Your email address will not be published. Required fields are marked *