Breaking News

អស់ទាស់! វីដេអូ Pre Wedding ឱក សុគន្ធកញ្ញា ចេញមុននេះបន្តិច ពិតជាស្អាតប្លែក និងទាក់ទាញខ្លាំងណាស់ (មានវីដេអូ)

នៅថ្ងៃស្អែកនេះ ចំថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ពិធីមង្គលការរបស់ តារាចម្រៀង ដ៏ល្បីប្រចាំផលិតកម្មរស្មី ហង្សមាស គឺ ឱក សុគន្ធកញ្ញា នឹងចាប់ផ្តើមផ្លូវការហើយ ជាមួយកូនកំលោះ គឺ លោក អ៊ឹង សុខលី។ ចំណែក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ ទេព បូព្រឹក្ស និង ឈិត សុវណ្ណបញ្ញ បាននាំគ្នា Surprise តារាចម្រៀងរូបនេះជាមួយបាច់ផ្កាដ៏ស្រស់ស្អាត និងនំខេកដ៏ទាក់ទាញ ធ្វើឡើងមុនថ្ងៃពិសេសដែលនឹងមកដល់ថ្ងៃស្អែកនេះ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ គេប្រទះឃើញលោក អ៊ឹង សុខលី បានបង្ហោះវីដេអូ Pre Wedding របស់ខ្លួនជាផ្លូវការមួយទៀតហើយ ដែលមើលទៅពិតជាមានភាពទាក់ទាញគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ជាមួយការស្លៀកឈុតសំលៀកបំពាក់ជាច្រើនម៉ូត ព្រមជាមួយស្ទីលប្លែកៗទៀតផង រហូតធ្វើឲ្យអ្នកទស្សនាជាច្រើនលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នា ព្រមជាមួយសារអបអរសាទរ និងជូនពរ ឲ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូតផងដែរ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូមួយនេះដូចខាងក្រោម៕

Check Also

ជូនពរឆាប់ជា! ជិតដល់ថ្ងៃចូលរោងការជាមួយ អ្នកនាងខ្ញុង ទៅហើយ ស្រាប់តែ នាយ កៃដ ជួបរឿងបែបនេះទៅវិញ

កាលពីថ្ងៃទី ១៦ ខែកក្កដា​ ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នក​នាង ស្រេង សុកាន់ដា ហៅ​ខ្ញុង  បានទំលាយធៀបអាពាហ៍ពិពាហ៍របស់ខ្លួន ដែលនឹងចូលរោងការជាមួយ នាយ កៃដ នៅថ្ងៃទី ០៧ …

Leave a Reply

Your email address will not be published. Required fields are marked *