Breaking News

សួស វីសា៖ ថ្ងៃនេះពូម៉ៅ មីងម៉ាប់ ទំនេរបានមួយថ្ងៃ ចឹងសុំលំហែរខួរក្បលបន្តិចសិនណា៎.. លុយយេីងរកបាន ទុកខ្លះ ចាយខ្លះ ធ្វេីបុណ្យខ្លះ ដេីរលេងខ្លះទៅ ហេីយបេីធ្វេី…

នៅមុននេះបន្តិច នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ គេប្រទះឃើញតារាចម្រៀង សួស វីសា បានបង្ហោះ រូបដ៏រីករាយជាច្រើនសន្លឹក ព្រមទាំងបានភ្ជាប់នូវសារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ពេលវេលាមិនរង់ចាំយេីងទេ គឺមានតែយេីងទេដែលជាអ្នករង់ចាំពេលវេលា កេីតទុក្ខរឺរីករាយគឺយេីងជាអ្នកសំរេច ថ្ងៃនេះពូម៉ៅមីងម៉ាប់ ទំនេរបានមួយថ្ងៃចឹងសុំលំហែរខួរក្បលបន្តិចសិនណា៎.. លុយយេីងរកបាន ទុកខ្លះ ចាយខ្លះ ធ្វេីបុណ្យខ្លះ ដេីរលេងខ្លះទៅ ហេីយបេីធ្វេីឆ្កួតធ្វេីឡប់ខ្លះទៀតក៏មិនអីដែរន៎…ព្រោះធ្វេីត្រឹមត្រូវពេកអត់សប្បាយផង Happy my holiday “។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មហាជនជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពី តារាចម្រៀង សួស វីសា បានបង្ហោះរូបភាពជាច្រើនសន្លឹក នៃពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួន ជាមួយលោក ថមមី ដែលមើលទៅផ្ទះនេះពិតជាធំ និងស្រស់ស្អាតខ្លាំងណាស់ ក្នុងនោះ សួស វីសា​ ក៏មិនបានអញ្ជើញអ្នកសិល្បៈឲ្យចូលរួមនោះទេ ព្រោះជាកម្មវិធីដែលមានលក្ខណៈតូចតាចតែប៉ុណ្ណោះ៕

Check Also

ជូនពរឆាប់ជា! ជិតដល់ថ្ងៃចូលរោងការជាមួយ អ្នកនាងខ្ញុង ទៅហើយ ស្រាប់តែ នាយ កៃដ ជួបរឿងបែបនេះទៅវិញ

កាលពីថ្ងៃទី ១៦ ខែកក្កដា​ ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នក​នាង ស្រេង សុកាន់ដា ហៅ​ខ្ញុង  បានទំលាយធៀបអាពាហ៍ពិពាហ៍របស់ខ្លួន ដែលនឹងចូលរោងការជាមួយ នាយ កៃដ នៅថ្ងៃទី ០៧ …

Leave a Reply

Your email address will not be published. Required fields are marked *