Breaking News

ពិតជាស្អាតប្លែកមែន! នេះជាទិដ្ឋភាពទូទៅ នៃការរៀបចំតុបតែងគួរឲ្យទាក់ទាញ នៃពិធីមង្គលការ ឱក សុគន្ធកញ្ញា (មានវីដេអូ)

នៅក្នុងថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៃការរៀបចំ តុបតែង យ៉ាងស្រស់ស្អាត នៅកន្លែងពិធីមង្គលការ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលនឹងខិតចូលមកដល់ថ្ងៃស្អែកនេះហើយ ជាមួយលោក អ៊ឹង សុខលី ដែលរំលេចដោយផ្កាចំរុះ គួរឲ្យគយគន់ និងចាប់អារម្មណ៍ជាខ្លាំង រហូតដល់ថ្នាក់មានគេលួចសរសើរសឹងតែគ្រប់គ្នាថា ពិតស្អាតមែន។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ ទេព បូព្រឹក្ស និង ឈិត សុវណ្ណបញ្ញ បាននាំគ្នា Surprise តារាចម្រៀងរូបនេះជាមួយបាច់ផ្កាដ៏ស្រស់ស្អាត និងនំខេកដ៏ទាក់ទាញ ធ្វើឡើងមុនថ្ងៃពិសេសដែលនឹងមកដល់ថ្ងៃស្អែកនេះ ដែលធ្វើឲ្យ ឱក សុគន្ធកញ្ញា សប្បាយរីករាយជាខ្លាំង សឹងតែរកពាក្យនិយាយមិនចេញ។ តែទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ បានធ្វើឲ្យ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងអារម្មណ៍ អបអរសាទរ ព្រមទាំងជូនពរឲ្យ ឱក សុគន្ធកញ្ញា និងអនាគតស្វាមីឲ្យស្រឡាញ់ដល់ចាស់កោងខ្នងផងដែរ៕

Check Also

តារាចម្រៀង សុគន្ធ និសា ទៅថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព សម្តេចរាជបុត្រី​ ព្រះរៀម ​ នរោត្តម​ បុប្ផាទេវី​ ទេពនាដវដ្តីឯក ព្រមទាំងភ្ជាប់សារខ្លីមួយថា….

កាលពីម្សិលមិញនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ Royal du Cambodge បានប្រាប់ឲ្យដឹងថា៖ “ព្រះញាតិវង្សនៃ​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ សូម​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​មហា​ជន​ទាំង​អស់​ដែល​មាន​បំណង​ចង់​មក​ថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព​របស់​ព្រះ​អង្គ​ នា​វត្ត​បទុមវតី​រាជវរារាម​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ …

Leave a Reply

Your email address will not be published. Required fields are marked *