Breaking News

សូមអបអរសាទរ! ទ្រាំបន្តិចទៅណាកូនសម្លាញ់ម៉ាក់ តិចទៀតយើងជិតបានជួបមុខគ្នាហើយ ឲ្យប៉ាៗជូនទៅពេទ្យម្តង ប៉ាៗអង្គុយញញឹមរហូត…

កាលពីម្សិលមិញនេះ នាថ្ងៃទី១៤​ ខែឧសភា ឆ្នាំ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Kwan Dii Kwan Dii ត្រូវបានគេស្គាល់ថាជាភរិយារបស់ នាយ ចយ ដោយបានបង្ហោះរូបភាពពីរសន្លឹក លាយឡំជាមួយសារដ៏សែនរំភើបមួយថា “ទ្រាំបន្តិចទៅណាកូនសម្លាញ់ម៉ាក់ តិចទៀតយើងជិតបានជួបមុខគ្នាហើយ អោយប៉ាៗជូនទៅពេទ្យម្តង ប៉ាៗអង្គុយញញឹមរហូត គេបានឃើញកូនគេហរ”។

ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុក ចោទជាសំនួរជាច្រើនប្រហាក់ប្រហែលគ្នាថា “តើបានប៉ុន្មានខែហើយ? ស្រី រឺក៏ប្រុស?” ភ្លាមៗនោះ ភរិយា នាយ ចយ ក៏បានតបវិញថា “បាន៥ខែហើយ ជាកូនប្រុស”។ បន្ទាប់ពីទទួលដំណឹងនេះហើយ ក៏បានធ្វើឲ្យមហាជនជាច្រើនសម្តែងអារម្មណ៍អបអរសាទរ ព្រមទាំងជូនពរឲ្យមានសុខភាពល្អទំាងម្តាយ និងកូនប្រុសនេះផងដែរ។ គួររំលឹកឡើងវិញបន្តិចថាលោក ភិ​ច សែ ហៅ​ នាយ ច​យ បានចូលរោងការ ជាមួយ ប៉ិ​ប ក្វា​ន់​ឌី ដែលជាភរិយារូបស្រស់ស្អាតម្នាក់នេះ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ៕

Check Also

ប្រពៃណាស់! គង់ ចាន់ស្រីមុំ និងគ្រួសារ បានចូលរួមចែក​ទាន​ ក្រម៉ា​ ឈុតសំពត់​ ខោ​ខ្មៅ​ អាវស​ ជូន លោកយាយ​ លោកតា​ ព្រមទាំងបានដង្ហែក្បួន​ វិសាខបូជា​ នៅខេត្តតាកែវ​

កាលពីម្សិលមិញនេះ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ចំថ្ងៃបុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា នា​ថ្ងៃ​ពេញ​បូណ៌មី ​១៥​កើត ខែពិសាខ។ ក្នុងនោះគេក៏បានឃើញតារាចម្រៀងលោក ឆន សុវណ្ណរាជ ឆ្លៀតពេលវេលាដ៏មានតម្លៃជូនម្តាយរបស់ខ្លួនទៅធ្វើបុណ្យ រាប់បាតនៅ វត្តទួលអស់លោក។ ឆន …

Leave a Reply

Your email address will not be published. Required fields are marked *