Breaking News

រូបភាពច្បាស់ត្រជាក់ភ្នែក​ច្រេីនសន្លឹកទៀត ក្នុងពិធីសូត្រមន្ត​ ថ្ងៃសិរីមង្គលកញ្ញា​ ឱក​ សុគន្ធកញ្ញា​ ដោយមានការរៀបចំយ៉ាងឥតខ្ចោះ​ (មានវីដេអូ)

ពិធីសូត្រមន្ត ក្រុងពាលី នៃមង្គលការរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អុឹង សុខលី បានចាប់ផ្តើមហើយ នៅមុននេះបន្តិច នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូប ប្រកបដោយភាពសប្បាយរីករាយ គ្រប់ៗគ្នា។ មិនត្រឹមតែអ្នកដែលបានចូលរួមនៅទីនោះទេ សូម្បីតែមហាជនទូទៅ មានការចាប់អារម្មណ៍ជាខ្លាំង រហូតដល់ថ្នាក់មានការចែករំលែកនូវទិដ្ឋភាពទាំងនេះយ៉ាងច្រើនគួរឲ្យកត់សំគាល់ជាខ្លាំង ចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

មួយវិញទៀត គេក៏បានឃើញសារអបអរសាទរ និងជូនពរឲ្យអ្នកទាំងពីរឲ្យជួបប្រទះតែសុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត។ ម្យ៉ាងវិញទៀត អ្វីដែលបានធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺគេឃើញ កូនកំលោះ និងកូនក្រមុំ មានទឹកមុខញញឹមស្រស់ស្អាតណាស់ នៅក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួនពោរពេញដោយអារម្មណ៍រំភើប។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាទិដ្ឋភាពទាំងនេះដូចខាងក្រោម៕

Check Also

ជូនពរឆាប់ជា! ជិតដល់ថ្ងៃចូលរោងការជាមួយ អ្នកនាងខ្ញុង ទៅហើយ ស្រាប់តែ នាយ កៃដ ជួបរឿងបែបនេះទៅវិញ

កាលពីថ្ងៃទី ១៦ ខែកក្កដា​ ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នក​នាង ស្រេង សុកាន់ដា ហៅ​ខ្ញុង  បានទំលាយធៀបអាពាហ៍ពិពាហ៍របស់ខ្លួន ដែលនឹងចូលរោងការជាមួយ នាយ កៃដ នៅថ្ងៃទី ០៧ …

Leave a Reply

Your email address will not be published. Required fields are marked *