Breaking News

លេចមុខបុគ្គលល្បីៗ ចូលរួមក្នុងពិធីមង្គលការ ឱក សុគន្ធកញ្ញា ថ្ងៃនេះ ពិតជាស្រស់ស្អាតគ្រប់ៗគ្នា

ប្រិយមិត្តជាច្រើនពិតជាបានជ្រាប រួចមកហើយមើលទៅ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នេះ មានកម្មវិធី សូត្រមន្ត ក្រុងពាលី និង ពិធីចងដៃ គួចចំណងដៃតូច នៃពិធីមង្គលការរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយលោក អុឹង សុខលី។ ក្នុងនោះ គេក៏ឃើញ កូនកំលោះ កូនក្រមុំ ស្លៀកឈុតសំលៀកបំពាក់ស្អាតៗគួរឲ្យគយគន់ខ្លាំងណាស់ រហូតដល់ថ្នាក់អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមជាច្រើនលាន់មាត់សរសើរ គ្រប់ៗគ្នា។

ក្នុងកម្មវិធីនេះ គេក៏ឃើញវត្តមានភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់ ប្រកបដោយទឹកមុខស្រស់ញញឹមគ្រប់ៗគ្នា។ មួយវិញទៀត ក៏មានវត្តមានតារាល្បីៗ ព្រមជាមួយពិធិការិនីពូកែសំដី ក៏មកចូលរួមផងដែរ ដែលមានដូចជា លោក ណុប បាយ៉ារិទ្ធ, ឆន សុវណ្ណារាជ, ឈិត សុវណ្ណបញ្ញា, ពិធីការិនី កែវ ចាន់និមល ព្រមទាំងគ្រួសារ ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ បន្ថែមទៀត សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ៕

ប្រភពរូបភាព៖ Kham Mai និង Chan Keo Nimol

Check Also

ជូនពរឆាប់ជា! ជិតដល់ថ្ងៃចូលរោងការជាមួយ អ្នកនាងខ្ញុង ទៅហើយ ស្រាប់តែ នាយ កៃដ ជួបរឿងបែបនេះទៅវិញ

កាលពីថ្ងៃទី ១៦ ខែកក្កដា​ ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នក​នាង ស្រេង សុកាន់ដា ហៅ​ខ្ញុង  បានទំលាយធៀបអាពាហ៍ពិពាហ៍របស់ខ្លួន ដែលនឹងចូលរោងការជាមួយ នាយ កៃដ នៅថ្ងៃទី ០៧ …

Leave a Reply

Your email address will not be published. Required fields are marked *