Breaking News

អីយា ស្ងាត់ៗ សុគន្ធ និសា និងពេជ្រ សោភា ជូនពរ ឱក សុគន្ធកញ្ញា និងអនាគតស្វាមី ឡើងម៉ាអេមម៉ង

នៅថ្ងៃស្អែក ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ពិធីមង្គលការរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា នឹងចូលមកដល់ហើយ ជាមួយកូនកំលោះឈ្មោះ អុឹង សុខលី។ តែក្នុងថ្ងៃនេះ គេឃើញមានកម្មវិធី សូត្រមន្ត ក្រុងពាលី និង ពិធីចងដៃ គួចចំណងដៃតូច នៃពិធីមង្គលការមួយនេះផងដែរ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើននាក់ ពោរពេញដោយទឹកមុខស្រស់ស្រាយគ្រប់ៗគ្នា ក្នុងថ្ងៃពិសេសរបស់តារាចម្រៀងរូបនេះ។

ក្នុងថ្ងៃនេះដែរ គេក៏ឃើញមានសារជូនពរ ពីតារាចម្រៀងពីរដួង ប្រចាំផលិតកម្មរស្មីហង្សមាស គឺ សុគន្ធ និសា និង ពេជ្រ សោភា។ ដោយ ពេជ្រ សោភា ជូនពរថា “អបអរសាទរ​ ហ៊ា និង កញ្ញា សូមអោយមានសុភមង្គល​ ត្រជាក់ត្រជុំ​ ជោគជ័យក្នុងជីវិត​ រហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង​”។ ចំណែក សុគន្ធ និសា វិញ មានពាក្យជូនពរដ៏គួរឲ្យចាប់អារម្មណ៍មួយថា “អបអរសាទរ​ កញ្ញា​ និងហ៊ា​ សូមអោយមានសុភមង្គល​ ត្រជាក់ត្រជុំ​ ជោគជ័យក្នុងជីវិត​ រហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង​ គ្រាន់តែឃើញរូបភាពក៏រំភើបជំនួសដែរ​ ព្រះនាងម្ចាស់ដ៏ស្រស់ស្អាត​ និងព្រះអង្គម្ចាស់ដ៏ស្រស់សង្ហា”៕

Check Also

ប្រពៃណាស់! គង់ ចាន់ស្រីមុំ និងគ្រួសារ បានចូលរួមចែក​ទាន​ ក្រម៉ា​ ឈុតសំពត់​ ខោ​ខ្មៅ​ អាវស​ ជូន លោកយាយ​ លោកតា​ ព្រមទាំងបានដង្ហែក្បួន​ វិសាខបូជា​ នៅខេត្តតាកែវ​

កាលពីម្សិលមិញនេះ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ចំថ្ងៃបុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា នា​ថ្ងៃ​ពេញ​បូណ៌មី ​១៥​កើត ខែពិសាខ។ ក្នុងនោះគេក៏បានឃើញតារាចម្រៀងលោក ឆន សុវណ្ណរាជ ឆ្លៀតពេលវេលាដ៏មានតម្លៃជូនម្តាយរបស់ខ្លួនទៅធ្វើបុណ្យ រាប់បាតនៅ វត្តទួលអស់លោក។ ឆន …

Leave a Reply

Your email address will not be published. Required fields are marked *