Breaking News

តារាល្បីៗ លេចមុខ ក្នុងពិធីហែរជំនួន មង្គលការ ឱក សុគន្ធកញ្ញា នាព្រឹកនេះ ពិតជាស្រស់ស្អាតណាស់ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ មហាជនមួយចំនួនធំ ពិតជាបានជ្រាបច្បាស់ហើយ នូវកម្មវិធី សូត្រមន្ត ក្រុងពាលី និង ពិធីចងដៃ គួចចំណងដៃតូច នៃពិធីមង្គលការរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អុឹង សុខលី ដែលប្រារព្ធធ្វើឡើងនៅ សណ្ឋាគារ សុខាភ្នំពេញ អមជាមួយការតុបតែងរោងពិធី មើលទៅពិតជាស្រស់ស្អាត ប្លែក និងទាក់ទាញខ្លាំងណាស់។

មួយវិញទៀត គេក៏បានឃើញ កូនកំលោះ និង កូនក្រមុំ ស្លៀកឈុតសំលៀកបំពាក់សម្រាប់ពិធីនេះ មើលទៅពិតជាទាក់ភ្នែកថែមទៀតផង ដល់ថ្នាក់ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមជាច្រើនលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នា ថាពិតជាស្រស់ស្អាតមែនទែន។

ងាកមកមើលទិដ្ឋភាពនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះវិញម្តង គឺដល់ថ្ងៃចូលរោងការរបស់តារាចម្រៀងរូបនេះហើយ ដោយគេឃើញមានវត្តមានភ្ញៀវកិត្តិយសជាច្រើននាក់មកចូលរួមក្នុងពិធីហែរជំនួន ព្រមជាមួយតារាល្បីៗមានដូចជា ចំរើន សុភ័ក្រ, វីឌីណែត, ឆន សុវណ្ណារាជ, ណុប បាយ៉ារិទ្ធ, សួស វីសា, ថមមី ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត៕

ប្រភពរូបភាព៖ Kham Mai

Check Also

សាឡាត់ ស្រីឡាង៖ អត់និយាយលេងទេណា ហេតុអ្វីបានស្រលាញ់​ មកឈរថតស្ពតដាំកូនឈើទាំងកំពុងពពោះ​ សួរថាបាន១រៀលអត់ គឺ​ No អស់លុយសាំងគាត់វិញ​, ពេលហ្នឹងអាណិតគាត់ តែគាត់វិញញញឹមរហូត អត់អីទេអូន​ អត់អីទេ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ តារាសម្តែង សាឡាត់ ស្រីឡាង បានបង្ហោះសារមួយ សម្តែងអារម្មណ៍កោតសរសើរទឹកចិត្តរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *