Breaking News

ឆន សុវណ្ណរាជ៖ អនុមោទនាថ្ងៃបុណ្យវិសាខបូជា ថ្ងៃនេះឆ្លៀតពេលជូនអ្នកម្តាយមកធ្វើបុណ្យ មករាប់បាតព្រះសង្ឃជិត200អង្គ

ប្រិយមិត្តជាច្រើន ពិតជាបានស្គាល់ច្បាស់ ជាក់ជាមិនខាន តារាចម្រៀង ដ៏ល្បីឈ្មោះមួយរូប គឺលោក ឆន សុវណ្ណរាជ។ បទជាច្រើនរបស់លោក នៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ ជាពិសេសបទមនោសញ្ចេតនាតែម្តង ដែលអាចទាក់ចិត្តអ្នកស្តាប់មិនចេះជិនណាយ និងធុញទ្រាន់ឡើយ ហើយគេក៏តែងតែឃើញតារាចម្រៀងរូបនេះ លេចមុខក្នុងការប្រគំតន្ត្រីធំៗមិនដែលដាច់ឡើយ ព្រមទាំងទទួលបានការគាំទ្រខ្លាំងដដែល។

ចំណែកនៅថ្ងៃនេះ ចំថ្ងៃបុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា នា​ថ្ងៃ​ពេញ​បូណ៌មី ​១៥​កើត ខែ ពិសាខ គេក៏បានឃើញតារាចម្រៀងរូបនេះ ឆ្លៀតពេលវេលាជូនម្តាយរបស់ខ្លួនទៅធ្វើបុណ្យ រាប់បាតនៅ វត្តទួលអស់លោក។ ឆន សុវណ្ណរាជ ក៏បានភ្ជាប់សារឲ្យដឹងផងដែរថា៖ “អនុមោទនាថ្ងៃបុណ្យវិសាខបូជា ថ្ងៃនេះឆ្លៀតពេលជូនអ្នកម្តាយមកធ្វើបុណ្យ មករាប់បាតព្រះសង្ឃជិត200អង្គនៅវត្តទួលអស់លោក ជូនបុណ្យផងណាបងប្អូនទាំងអស់គ្នា អំពើល្អមិនសាបសូន្យ @វត្តទួលអស់លោក”៕

Check Also

សាឡាត់ ស្រីឡាង៖ អត់និយាយលេងទេណា ហេតុអ្វីបានស្រលាញ់​ មកឈរថតស្ពតដាំកូនឈើទាំងកំពុងពពោះ​ សួរថាបាន១រៀលអត់ គឺ​ No អស់លុយសាំងគាត់វិញ​, ពេលហ្នឹងអាណិតគាត់ តែគាត់វិញញញឹមរហូត អត់អីទេអូន​ អត់អីទេ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ តារាសម្តែង សាឡាត់ ស្រីឡាង បានបង្ហោះសារមួយ សម្តែងអារម្មណ៍កោតសរសើរទឹកចិត្តរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *