Breaking News

ឆន សុវណ្ណរាជ៖ បាញ់ពេញហ្វេសប៊ុកអត់អស់ចិត្ត មកបាញ់លើឆាកទៀត… (មានវីដេអូ)

កំឡុងថ្ងៃទី១៥ និង១៦ ខែឧសភា ឆ្នាំ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ គឺជាថ្ងៃមង្គលការ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស គឺ ឱក សុគន្ធកញ្ញា ជាមួយលោក អុឹង សុខលី។ ក្នុងនោះគេក៏បានឃើញភ្ញៀវកិត្តិយសមកចូលរួមក្នុងកម្មវិធីនេះ យ៉ាងច្រើនគួរឲ្យកត់សំគាល់ ព្រមទាំងមានការថតរូបជុំគ្នាប្រកបដោយភាពស្និតស្នាល ហាក់ដូចជាក្រុមគ្រួសារតែមួយអញ្ចឹង។

មួយវិញទៀត អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកមួយចំនួន ក៏បានយករូប លោក ឆន សុវណ្ណរាជ ទៅ Troll ឡើងកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងបានសរសេរចំណងជើងបទចម្រៀងជាច្រើនដែលលោក ឆន សុវណ្ណរាជ ធ្លាប់ច្រៀងកាលពីពេលកន្លងទៅ ដែលសុទ្ធសឹងតែជាបទខួចចិត្តទាំងអស់ ដែលមានដូចជា អារម្មណ៍ពេលខូចចិត្ត, ផឹកលួងខ្លួនឯង, អូនទៅបានបើបងដេញ, ជាតិក្រោយទៅណាទៅៗ, យើងបែកគ្នាមែនទែនហើយ និងបទជាច្រើនទៀត។

ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ គេប្រទះឃើញលោកបានឡើងច្រៀងចម្រៀងក្នុងការប្រគំតន្រ្តីមួយកន្លែង នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយលោក ក៏បានលើកយកបទដែលគេ Troll កន្លងមកនេះ មកច្រៀងដើម្បីឲ្យបងប្អូន បានស្តាប់កម្សាន្ត ជាមួយពិធីការិនី ហើយក៏បានធ្វើឲ្យអ្នកនៅទស្សនាទីនោះ សើចឡើងកក្រើកឆាក។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕

Check Also

សាឡាត់ ស្រីឡាង៖ អត់និយាយលេងទេណា ហេតុអ្វីបានស្រលាញ់​ មកឈរថតស្ពតដាំកូនឈើទាំងកំពុងពពោះ​ សួរថាបាន១រៀលអត់ គឺ​ No អស់លុយសាំងគាត់វិញ​, ពេលហ្នឹងអាណិតគាត់ តែគាត់វិញញញឹមរហូត អត់អីទេអូន​ អត់អីទេ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ តារាសម្តែង សាឡាត់ ស្រីឡាង បានបង្ហោះសារមួយ សម្តែងអារម្មណ៍កោតសរសើរទឹកចិត្តរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *