Breaking News

ស្វាមី ឱក សុគន្ធកញ្ញា៖ ត្រៀមរួចរាល់សម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយ

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវមង្គលការរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយ លោក អុឹង សុខលី នោះ។ មង្គលការមួយនេះពិតជាបានធ្វើឲ្យល្បីស្ទើរតែពេញហ្វេសប៊ុក មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែសារព័ត៌មានធំៗនៅក្នុងប្រទេសក៏បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ។

មិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ គឺមានវត្តមានដ៏ខ្ពង់ខ្ពស់បានមកអញ្ជើញចូលរួមផងដែរ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន​ សែន និងថ្នាក់ដឹកនាំធំៗជាច្រើននាក់ទៀត ព្រមទំាងតារាល្បីៗជាច្រើនដួង ក៏មានមុខក្នុងកម្មវិធីដ៏អធិកអធមមួយនេះដែរ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ គេប្រទះឃើញរូបភាព២សន្លឹកដែលបានបង្ហោះចេញពីហ្វេសប៊ុករបស់លោក អុឹង សុខលី ព្រមទាំងបានភ្ជាប់សារខ្លីមួយប៉ុណ្ណោះថា “ត្រៀមរួចរាល់សម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយ”។ តែទោះជាយ៉ាងណាក្តី នៅពេលនេះ គេក៏មិនទាន់ដឹងច្បាស់នៅឡើយទេថា ឱក សុគន្ធកញ្ញា និងស្វាមី នឹងទៅក្រេបទឹកឃ្មុំនៅប្រទេសណានោះទេ គ្រាន់តែដឹងថាទៅកាន់ប៉ែកអឺរ៉ុបតែប៉ុណ្ណោះ៕

Check Also

ក្រោយផ្ទុះការរិះគន់រឿងស្លៀកពាក់ស៊ិចស៊ី ពេលនេះ ម្ចាស់សាមីខ្លួនដ៏ស្រស់ស្អាតម្នាក់នេះ បានចេញមុខបកស្រាយយ៉ាងខ្លីថា…

កាលពីពេលថ្មីៗនេះ នារីស្រស់ស្អាតម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីនារីម្នាក់នេះបានចូលរួមកម្មវិធិមួយកន្លែង ក្នុងឈុតសំលៀកបំពាក់ស៊ិចស៊ី ដល់ថ្នាក់ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកមួយចំនួនមានការរិះគន់មិនសំចៃមាត់។ ចំណែកម្សិលមិញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នារីស្រស់ស្អាត ដែលស្លៀកពាក់ស៊ិចស៊ីនេះ បានចេញមុខ បង្ហោះសារក្នុងហ្វេសប៊ុក Ley …

Leave a Reply

Your email address will not be published. Required fields are marked *