Breaking News

ត្រជាក់ស្រួលហើយយប់នេះ! ទិដ្ឋភាពទូទៅ ភ្លៀងកំពុងធ្លាក់ខ្លាំងលាយឡំផ្គរ រន្ទះ និងខ្យល់បោកបក់ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នេះ មហាជនមួយចំនួនធំ សម្តែងអារម្មណ៍សប្បាយចិត្តជាខ្លាំងក្រោយពីមានភ្លៀងធ្លាក់តាមទីកន្លែងដែលពួកគេរស់នៅរៀងៗខ្លួន។ ក្នុងនោះបើយោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម ក៏បានឲ្យដឹងថាមានខេត្ត ក្រុងមួយចំនួនក្នុងថ្ងៃនេះ កំពុងតែធ្លាក់ភ្លៀងផងដែរ។ ចំណែកនៅមុននេះបន្តិច ប្រហែលម៉ោងជាង២រសៀល នៅរាជធានីភ្នំពេញ ក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ លាយឡំផ្គរ រន្ទះ និងខ្យល់បោកបក់។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ បើយោងតាមហ្វេសប៊ុករបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៩ បានឲ្យដឹងថា៖

បន្ទាប់ពីបានតាមដានលើការវិត្តអាកាសធាតុ ទាំងក្នុងតំបន់ និងសាកល បង្ហាញឲ្យឃើញថា បាតុភូត (El Nino) ដែលកម្ពុជាយើងបាន និងកំពុងទទួលតាំងពីដើមឆ្នាំមក រហូតមកដល់ពេលនេះ នៅតែបន្តមានអត្ថិភាពនៅឡើយ ដោយគ្រាន់តែឥទ្ធិពលបានថយចុះជាបន្តបន្ទាប់តែប៉ុណ្ណោះ។ រដូវវស្សាបានចាប់ផ្តើមហើយ ដោយគិតពីដើមសប្តាហ៍ទី ៣ នៃខែឧសភា កន្លងមកនេះ។ សម្រាប់រយៈពេលមួយសប្តាហ៍ទៅមុខ គឺចាប់ពីថ្ងៃទី ១៩-២៥ ខែឧសភា ស្ថានភាពអាកាសធាតុ មានដូចខាងក្រោម៖

១- នៅថ្ងៃទី ១៩-២០ ខែឧសភា កម្ពុជានឹងទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបខ្សោយ និងខ្យល់មូសុងនិរតី ដែលនឹងធ្វើឲ្យរាជធានី-ខេត្តមួយចំនួន មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ពុំរាយប៉ាយបានល្អ។
២- ចាប់ពីថ្ងៃទី ២១-២៥ ខែឧសភា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីចាប់បង្កើនឥទ្ធិពលឡើងវិញ ដែលជាហេតុធ្វើឲ្យ កម្រិតទឹកភ្លៀងមានភាពកើនឡើងជាលំបាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ទន្ទឹមនឹងភាពរាយប៉ាយក៏កាន់តែបានល្អប្រសើរ។
៣- សីតុណ្ហភាពអតិបរមា ស្ថិតក្នុងចន្លោះពី ៣៣-៣៦ អង្សារសេ។
៤- បាតុភូត (Thunderstorm) ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមានច្រើន។

អាស្រ័យដូចបានជម្រាមជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន និងបន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់៕

Check Also

បទ “មនុស្សសំខាន់របស់ខ្ញុំ” ពី ម៉ង់ ចាន់កញ្ញា ពិតជាពីរោះរណ្តំណាស់ ស្តាប់ឡើងព្រឺសប្បុរ (មានវីដេអ)

ប្រិយមិត្តជាច្រើនពិតជាមិនទាន់ភ្លេចទេមើលទៅ អតីតបេក្ខនារីម្នាក់ឈ្មោះ ម៉ង់ ចាន់កញ្ញា ដែលធ្លាប់មកចូលប្រឡងក្នុង កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ ក្នុងកំឡុងឆ្នាំ ២០១៦ ដោយពេលនោះ ចាន់កញ្ញា បានលើកយកបទ “ថ្ងៃលិចអូនស្រណោះ” …

Leave a Reply

Your email address will not be published. Required fields are marked *