Breaking News

ទីបំផុត កម្លាំងនគរបាល បានចាប់ខ្លួនជនដៃដល់ ដែលសម្លាប់ក្មេង ២នាក់ នៅខេត្តព្រះសីហនុ ហើយ

នៅមុននេះបន្តិច នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ បើយោងតាមហ្វេសប៊ុករបស់លោក Huy Bunleng បានបញ្ជាក់ឲ្យដឹងថា៖ “ខេត្តព្រះសីហនុ-(ដំណឹងបឋម) កម្លាំងនគរបាល បានចាប់ខ្លួនជនដៃដល់ដែលសម្លាប់ក្មេង ២នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានហើយ នៅថ្ងៃទី២ មិថុនា ២០១៩ ប៉ុន្មានថ្ងៃក្រោយជននេះប្រព្រឹត្តអំពើឃាតកម្មដ៏សាហាវ ក្រោមការថ្កោលទោសពីគ្រប់មជ្ឈដ្ឋាន។

ប្រភពពីសមត្ថកិច្ចអោយដឹងជាបឋមថា«ជនដៃដល់រួមនិងស្ត្រីម្នាក់ទៀតដែលជាប់សង្សយ័ ត្រូវបាននគរបាលចាប់ខ្លួននៅស្រុកមេសាង ខេត្តព្រៃវែង និងកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយដើម្បីរៀបសំណុំរឿងបញ្ជូនទៅកាន់តុលាការ»។
សូមបញ្ជាក់ថា ឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។

ក្មេងបុរសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ៧ឆ្នាំ៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *