Breaking News

វាសនាមនុស្សពិតជាមើលមិនឃើញមែន! ពីក្មេងរស់នៅគំនរសំរាម បានទៅបន្តការសិក្សា នៅមហាវិទ្យាល័យ Melbourne ប្រទេស អូស្ត្រាលី

ប្រហែលជាប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ “Cambodian Children’s Fund – Khmer” បានបង្ហោះសារដ៏រំភើបជំនួសមួយ ទាក់ទងក្មេងម្នាក់ ដែលគេធ្លាប់រស់នៅគំនរសំរាម ពេលនេះមានវាសនាបានទៅបន្តការសិក្សានៅមហាវិទ្យាល័យ Melbourne នៅប្រទេស អូស្ត្រាលី។ ហ្វេសប៊ុកដដែលក៏បានភ្ជាប់សារខ្លីមួយឲ្យដឹងបន្ថែមទៀតថា៖

“ពីក្មេងរស់នៅគំនរសំរាម បានទៅបន្តការសិក្សានៅក្រៅប្រទេស! កាលពីនៅតូច សូភី មិនបានចូលរៀនទេ ប៉ុន្តែនៅអាយុ ១១ឆ្នាំទើបគាត់បានចូលរៀនហើយក៏ជាឧកាសដ៏ល្អមួយសម្រាប់គាត់ដែរ។ ពួកយើងទាំងអស់គ្នាសូមចូលរួមអបអរសារទដល់សិស្សរបស់យើង ដែលបានបញ្ចាប់ការសិក្សាឆ្នាំមូលដ្ឋាននៅ សកលវិទ្យាល័យ Trinity College Foundation Studies, University of Melbourne។

នេះជាលើកទីមួយហើយដែលមានសិស្សរបស់យើងទទួលបានអាហារូបករណ៍រៀនមួយចប់​ ពេលនេះ សូភីកំពុងតែត្រៀមចូលទៅរៀននៅ មហាវិទ្យាល័យ Melbourne នៅប្រទេស អូស្ត្រាលី ( The University of Melbourne )”។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញអារម្មណ៍រំភើបជំនួសជាខ្លាំង ព្រមទាំងមានការអបអរសាទរចំពោះដំណឹងដ៏ល្អមួយនេះ ហើយក៏មានអ្នកខ្លះជូនពរឲ្យប្អូនស្រីរូបនេះមានភាពជោគជ័យក្នុងឆាកជីវិតនាពេលអនាគតថែមទៀតផង៕

Check Also

ចង់សាកទេ? ចំណាយអស់ ៣០០ដុល្លារក្នុង១នាក់ ដើរលេងក្រៅប្រទេស មានកន្លែងស្អាតៗ រយៈពេល៣យប់៤ថ្ងៃ ទៀត

កាលពីម្សិលមិញនេះ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ ឈ្មោះ PanhaWath Duong បានចែករំលែក និងណែនាំកន្លែងស្អាតៗដែលគាត់បានទៅលេងនៅក្រៅប្រទេស ដែលចំណាយអស់ ៣០០ ដុល្លារ ក្នុង១នាក់ ដែលមានរយៈពេល៣យប់ ៤ថ្ងៃ។ …

Leave a Reply

Your email address will not be published. Required fields are marked *