Breaking News

នគរបាលខេត្តព្រះសីហនុ បង្ហាញមុខជនដៃដល់ ដែលសម្លាប់ក្មេង២នាក់ ជូនដល់ប្រជាពលរដ្ឋ បានឃើញផ្ទាល់ ដើម្បីអោយអស់ចិត្ត

ប្រហែលជាប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បើយោងតាមហ្វេសប៊ុករបស់ “ឡេង ប៊ុននី” បានបញ្ជាក់ឲ្យដឹងថា “ខេត្តព្រះសីហនុ- នគរបាលខេត្តព្រះសីហនុបង្ហាញមុខជនសង្សយ័ក្នុងអំពើឃាតកម្មរំលោភសម្លាប់ នៅជិតវត្តអូរត្រេះ ក្នុងភូមិគគីឃុំបិតត្រាងស្រុកព្រៃនប់ ដែលបណ្តាលអោយកុមារា កុមារី២នាក់បងប្អូនស្លាប់ ជូនដល់ប្រជាពលរដ្ឋបានឃើញផ្ទាល់ដើម្បីអោយអស់ចិត្ត !!!”។

មួយវិញទៀតបើយោងតាមរយៈហ្វេសប៊ុករបស់លោក Huy Bunleng ក៏ទើបបញ្ជាក់បន្ថែមទៀតទាក់ទងរឿងមួយនេះផងដែរថា៖ “ខេត្តព្រះសីហនុ- ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីកាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលជាការបង្ហាញមុខជនដៃដល់សម្លាប់ក្មេង២នាក់ ក្នុងស្រុកព្រៃនប់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថាជនសង្ស័យត្រូវបានលោកសួរនាំផ្ទាល់ និងត្រៀមកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៌ទោស្នងការ បានដកស្រង់យកចម្លើយជនដៃដល់រូបនេះមកបញ្ជាក់អោយដឹង ក្រោយការសួរចម្លើយផ្ទាល់ថា នេះមិនមែនជា បទល្មើសលើកទី១នេះឡើយ ដោយរូបគេធ្លាប់បានប្រព្រឹត្តបទល្មើសបែបនេះកាលពីពេលកន្លងទៅផងដែរ ក្នុងនោះរហូតមានការជាប់ ពន្ធនាគារទៀតផង។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ឲ្យដឹងថា អំឡុងឆ្នាំ២០០១-២០០២ ជននេះបានចាប់រំលោភគេនៅស្រុកកំណើត ប៉ុន្ដែមិនបានសម្រេច រួចហើយបានរត់គេចខ្លួនចេញពីស្រុកកំណើត ទៅធ្វើជាកម្មករ សំណង់នៅព្រែកលាប ហើយបានលួចខ្សែភ្លើងរហូតម្ចាស់ប្តឹងចាប់ដាក់ពន្ធនាគារ។

ក្រោយចេញពីពន្ធនាគារជននេះបានទៅខេត្តពោធិ៍សាត់ ក៏ជួបប្រពន្ធរបស់ខ្លួននេះ ដែលជាស្ដ្រីមេម៉ាយកូន៥នាក់។ បន្ទាប់មកពួកគេទាំងពីរនាក់ បានចេញមកធ្វើសំណង នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុនបន្ដទៅធ្វើដំណើរនៅក្រុងបាវិត ខេត្តស្វាយរៀង នៅដើមឆ្នាំ២០១៨។ ពេលនៅក្នុងក្រុងបាវិត ជនម្នាក់នេះក៏បានចាប់រំលោភយុវតីម្នាក់ អាយុខ្ទង់១៤-១៥ឆ្នាំ រួចគេចខ្លួនជាមួយប្រពន្ធទៅធ្វើជាកម្មករសំណងនៅកន្លែងកើតហេតុ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មុនពេលកើតហេតុជនដៃដល់រូបនេះ អង្គុយផឹកស្រាស នៅផ្ទះបានកន្លះលីត្រ ក៏ប្រើឲ្យប្រពន្ធរបស់ខ្លួន ជាស្ដ្រីមេម៉ាយកូន ៥នាក់ ទៅទិញពងទាកូនសម្រាប់ក្លែម។ ដោយសារតែប្រពន្ធទៅយូរពេក ខ្លួនបានបន្ដផឹកស្រារហូតដល់មួយលីត្រកន្លះ រួចក៏ដើរទៅតាមប្រពន្ធ ពេលឃើញក្មេងស្រីរងគ្រោះនៅក្នុងផ្ទះក៏ចូលទៅចាប់រំលោភទាំងកម្រោល និងប្រើហិង្សារសម្លាប់បំបិទមាត់ ពេលនោះកុមារាជាប្អូនបានឃើញដូច្នេះក៏ស្រែចយំ ជនសង្សយ័ក៏បានទះកំផ្លៀង៥-៦ដៃ ហើយទាត់ផ្ទប់ជញ្ជាំងស្លាប់មួយរំពេច មុននាំប្រពន្ធគេចខ្លួនទៅកាន់ស្រុកកំណើត នៅឯស្រុកមេសាង ខេត្តព្រៃវែង។

សូមបញ្ជាក់ថា ជនដៃដល់ មាង វិចិត្រ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់។ ជននេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅរសៀលថ្ងៃទី២មិថុនា នៅស្រុកមេសាង ខេត្តព្រៃវែង។ អំពើឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដោយកុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុជិត១០ឆ្នាំ៕

Check Also

តារាសម្តែង និងបង្ហាញម៉ូដ ទឹម​ រដ្ឋា៖ ខ្ញុំមានឈាមប្រភេទ (0+) បើសិនជាបងប្អូនណាត្រូវការ អាចទាក់ទងនាងខ្ញុំបាន ខ្ញុំហ៊ានលះបង់ឈាមរបស់ខ្ញុំផ្ទាល់ ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នក

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីម្នាក់ ដែលមានមុខដូចកូនកាត់អឺរ៉ុប ទឹម​ រដ្ឋា នោះ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញតារារូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក …

Leave a Reply

Your email address will not be published. Required fields are marked *