Breaking News

នាយ ក្រឹម ស្រក់ទឹកភ្នែក មើលរូបម្តាយគាត់តាមទូរសព្ទ ពេលដែលពេទ្យបញ្ចូនសពម្តាយដាក់់ចូលកន្លែងរក្សាទុកតាមបច្ចេកវិជ្ចាពេទ្យ

នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នេះ បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ “Om Nimoun” បានបង្ហោះសារ និងរូបភាពរបស់ នាយ ក្រឹម មួយសន្លឹកដែលកំពុងមើលរូបម្តាយរបស់គាត់តាមទូរសព្ទរបស់បងប្អូន ហើយម្ចាស់ហ្វេសប៊ុកនេះបានសរសេរប្រាប់ឲ្យដឹងបន្ថែមទៀតថា៖

“អ្វីដែលខ្ញុំអាចជួយគាត់បាន គឺបានត្រឹមជូនក្រដាសជូតទឹកភ្នែកឲ្យគាត់នៅពេលដែលគាត់មើលរូបម្តាយគាត់តាមទូរសព្ទរបស់បងប្អូន ពេលដែលពេទ្យបញ្ជូនសពម្តាយដាក់់ចូលកន្លែងរក្សាទុកតាមបច្ចេកវិជ្ចាពេទ្យនៅឯក្រៅប្រទេស។ អារម្មណ៍ដែលពិបាកទទួលយកបាន”។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីម្សិលមិញនេះ លោក ហេង ឡុង បានប្រាប់ឲ្យដឹងថា “សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារបង អ៊ូ ប៉ុណ្ណារ៉ាត់ (ក្រឹម) ដែលបា​នបាត់បង់អ្នកម្តាយជាទីគោរព និងជាទីស្រាលាញ់ដោយលោកយាយបានធ្វើមរណៈកាលនៅវេលាម្សិលមិញ នៅសហរដ្ឋអាមេរិក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។ សូមបួងសួង សូមឲ្យវិញ្ញាណក្ខន្ធលោកយាយទៅកាន់ឋានសុគតិភព”។

លោក ហេង ឡុង ក៏បានបង្ហោះសារមួយទៀតផងដែរថា “ពិតជាគួរអោយអាណិតបងក្រឹមណាស់ ម្ដាយស្លាប់នៅអាមេរិកមិនអាចទៅចូលរួមបុណ្យបាន បានត្រឹមវីដេអូខលមេីលមុខម្តាយជាលេីកចុងក្រោយ គាត់សម្រេចចិត្តបួសមុខភ្លើងនៅស្រុកខ្មែរដើម្បីកាន់ទុក្ខម្ដាយជាទីស្រឡាញ់របស់គាត់”៕

Check Also

ក្រោយផ្ទុះការរិះគន់រឿងស្លៀកពាក់ស៊ិចស៊ី ពេលនេះ ម្ចាស់សាមីខ្លួនដ៏ស្រស់ស្អាតម្នាក់នេះ បានចេញមុខបកស្រាយយ៉ាងខ្លីថា…

កាលពីពេលថ្មីៗនេះ នារីស្រស់ស្អាតម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីនារីម្នាក់នេះបានចូលរួមកម្មវិធិមួយកន្លែង ក្នុងឈុតសំលៀកបំពាក់ស៊ិចស៊ី ដល់ថ្នាក់ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកមួយចំនួនមានការរិះគន់មិនសំចៃមាត់។ ចំណែកម្សិលមិញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នារីស្រស់ស្អាត ដែលស្លៀកពាក់ស៊ិចស៊ីនេះ បានចេញមុខ បង្ហោះសារក្នុងហ្វេសប៊ុក Ley …

Leave a Reply

Your email address will not be published. Required fields are marked *