Breaking News

កក្រើកដល់ហើយ! តោះទៅទស្សនារូបភាពហាយឡាយ ដែលកម្ពុជា យកឈ្នះ បាគីស្ថាន ២ ទល់ ០ ពិតជាលេងបានល្អណាស់ (មានវីដេអូ)

នាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នេះ អ្នកស្នេហាកីឡាបាល់ទាត់ពិតជាបានជ្រាបរួចមកហើយមើលទៅ នូវការប្រកួតដ៏ពិសេសមួយរវាង ក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយ ក្រុមជម្រើសជាតិបាគីស្ថាន នៅ ពហុកីឡដ្ឋានជាតិ ក្នុងការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 1។ ក្នុងនោះ គេក៏ឃើញមានអ្នកចូលរួមទស្សនាផ្ទាល់ យ៉ាងច្រើនកុះករស្ទើរតែមិនគួរឲ្យជឿ។

ជាលទ្ធផលនោះ ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមជម្រើសជាតិបាគីស្ថាន ២ ទល់ ០ ធ្វើឲ្យអ្នកទស្សនាផ្ទាល់ ក៏ដូចជាអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ ស្រែកហោរកញ្ជៀវជាខ្លាំង នូវលទ្ធផលដ៏ល្អមួយនេះ ជាពិសេសនោះមហាជនមានការកោតសរសើរជាខ្លាំងចំពោះទំរង់លេងដ៏ល្អរបស់កម្ពុជានាពេលល្ងាចនេះ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ ថាកីឡាកររូបណារបស់កម្ពុជា ដែលស៊ុតបញ្ចូលទីក្រុមជម្រើសជាតិបាគីស្ថាន នោះ តោះទៅទស្សនារូបភាពហាយឡាយនៃការប្រកួតមួយនេះទាំងអស់គ្នា៕

Check Also

សាឡាត់ ស្រីឡាង៖ អត់និយាយលេងទេណា ហេតុអ្វីបានស្រលាញ់​ មកឈរថតស្ពតដាំកូនឈើទាំងកំពុងពពោះ​ សួរថាបាន១រៀលអត់ គឺ​ No អស់លុយសាំងគាត់វិញ​, ពេលហ្នឹងអាណិតគាត់ តែគាត់វិញញញឹមរហូត អត់អីទេអូន​ អត់អីទេ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ តារាសម្តែង សាឡាត់ ស្រីឡាង បានបង្ហោះសារមួយ សម្តែងអារម្មណ៍កោតសរសើរទឹកចិត្តរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *