Breaking News

គំរូល្អ! ក្រោយចប់ការប្រកួត កម្ពុជាយកឈ្នះ ប៉ាគីស្ថាន ២ ទល់ ០ យុវជនមួយក្រុម ដើរប្រមូលសំរាមគ្មានសល់ ជួយស៊ែរលើកទឹកចិត្តពួកគាត់ម្នាក់មួយបានទេ

ក្រុមជម្រើសជាតិកម្ពុជានៅល្ងាចមិញនេះ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ាគីស្ថាន ពិតជាបានបង្ហាញទំរង់លេងល្អគួរឲ្យកត់សំគាល់ មិនត្រឹមតែប៉ុណ្ណោះទេ រហូតទទួលបានលទ្ធផល ២ ទល់ ០ ថែមទៀតផង ពិតជាមិនធ្វើឲ្យអ្នកគាំទ្រ ដែលបានទស្សនាផ្ទាល់មានការខកចិត្តឡើយ ហើយក៏បានធ្វើឲ្យពួកគេស្រែកហ៊ោជាខ្លាំង ក្រោយកម្ពុជា បានស៊ុតបញ្ចូលទីគូប្រកួត សម្រាប់វគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

មួយវិញទៀត មហាជនជាច្រើនមានការចាប់អារម្មណ៍ចំពោះ យុវជន មួយក្រុម ក្រោយចប់ការប្រកួតពួកគេទាំងនោះបាននាំគ្នាប្រមូលសម្រាមគ្មានសល់នៅកន្លែងអង្គុយទស្សនាការប្រកួតមួយនេះ រហូតដល់ថ្នាក់មានការលាន់មាត់សរសើរជាច្រើននាក់នូវគំរូដ៏ល្អមួយនេះ។ ក្នុងនោះម្ចាស់ហ្វេសប៊ុកម្នាក់ ឈ្មោះ Kodomo ដែលបង្ហោះរូបភាពទាំងនេះ ក៏បានភ្ជាប់សារខ្លីមួយថា “អរគុណ​សំរាប់ការចូលរួមយកចិត្តទុកដាក់អំពីសំរាម ស្តាតស្អាតក្រោយចប់ការប្រកួត សកម្មភាពពិតៗចេញពីបេះដូង 8:50pm sart”៕

Check Also

ម្ចាស់ហាងកែសម្ភស្ស៖ រួចហេីយសំរាប់ប្អូន​ ចាន់ឡា​ បងជូនពរប្អូនសំណាងល្អណា, ប្លែកអត់បងប្អូន?

ប្រិយមិត្តជាច្រើន ក្នុងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានជ្រាបរួចមកហើយ ប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩ ម្ចាស់ហាងកែសម្ភស្ស “ទីណា កែសម្ភស្សនិងប៉ាក់ផ្លុំចីញ្ចេីម” បានជួប បេក្ខនារីម្នាក់ឈ្មោះ លៀង …

Leave a Reply

Your email address will not be published. Required fields are marked *