Breaking News

ប្រពៃណាស់! ទោះបី ឱក សុគន្ធកញ្ញា មិនបានមកចូលរួមពិធីភ្ជាប់ពាក្យ សួស វីសា ក្តី តែបានជូនពរពីចម្ងាយយ៉ាងមានន័យមកថា…

នៅមុននេះបន្តិច នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ តារាចម្រៀង សួស វីសា បានបង្ហោះសារខ្លីមួយក្នុងថ្ងៃភ្ជាប់ពាក្យរបស់ខ្លួន ជាមួយ លោក ថមមី ដោយបញ្ជាក់ឲ្យដឹងថា៖ “រីករាយនៃថ្ងៃដ៏ពិសេសរបស់ខ្ញុំ ថ្ងៃ07.06.2019 គឺជាថ្ងៃសិរីមង្គលនៃពិធីភ្ជាប់ពាក្យ នាងខ្ញុំសូមថ្លែងអំណរគុណដល់គ្រួសារទាំងសងខាងដែលបានផ្តល់ជាកិត្តិយសសំរាប់ថ្ងៃនេះ និងសូមអរគុណដល់មិត្តភក្តិទាំងអស់ ដែលបានចូលរួម ហេីយក៏សូមអភយ័ទោសផង ចំពោះមិត្តភក្តិបងប្អូន ដែលខ្ញុំមិនបានអញ្ជេីញ ដោយសារតែកម្មវិធីនេះជាកម្មវិធីតូចតាច លក្ខណះគ្រួសារ មិនមានការបោះសំបុត្រអញ្ចេីញទេ គឺសុទ្ធតែអញ្ចេីតាមការខល និងឆាតទាំងអស់។

ដូចនេះសូមបងប្អូនរឺមិត្តភក្តិទាំងអស់ដែលប្អូនរឺខ្ញុំមិនបានអញ្ចេីញសូមមេត្តាយោគយល់ដោយក្តីអនុគ្រោះផង តែប្អូននឹងអញ្ជេីញញាត្តិមិត្តជិតឆ្ងាយ នៅថ្ងៃពិសេសបន្ទាប់ នោះនឹងមិនអោយអវត្តមានបងប្អូនយេីងណាម្នាក់នោះទេ តេីពេលនេះខ្ញុំអាចសុំពាក្យជូនពរជយ័ពីពូមីងបងប្អូន ក៏ដូចជាបណ្តារអ្នកគាំគ្រររបស់ខ្ញំទាំងអស់ផងបានទេ? ដោយក្តីគោរពពីនាងខ្ញុំ សួស វីសា”។

ក្រោយពីឃើញបែបនេះហើយ ឱក សុគន្ធកញ្ញា ទោះមិនបានចូលរួមក្នុងពិធីនេះក៏ដោយ ក៏មានពាក្យជូនពរយ៉ាងខ្លីពីចម្ងាយថា “បងនិងស្វាមីសូមចូលរួមអបអរសាទរ​ប្អូន​ទាំងពីរ​ ទី​បំផុត​អ្នក​ទាំងពីរ​បាន​សម្រេច​បំណង​ហើយ… សូម​ឲ្យ​ជីវិត​គូរ​របស់ប្អូនមានតែភាពផ្អែមល្ហែម និងចេះយោគយលគ្នាអស់មួយជីវិត”។

ភ្លាមៗ សួស វីសា ក៏តបវិញថា “អូនពិតជាសូមអរគុណដល់ចែនឹងហ៊ាណាស់សំរាប់ពាក្យជូនពរនេះ ហេីយប្អូនទាំងពីរនឹងចងចាំគ្រប់ឃ្លាដែលចែនឹងហ៊ាធ្លាប់ណែនាំ នឹងផ្តល់បទពិសោធ៏ដល់ប្អូនៗ ប្អូនៗក៏សូមគោរពជូនពរហ៊ានឹងចែអោយមានតែសុភមង្គលនឹងទទួលបានជយ័ជំនះគ្រប់វេលា “៕

Check Also

សាឡាត់ ស្រីឡាង៖ អត់និយាយលេងទេណា ហេតុអ្វីបានស្រលាញ់​ មកឈរថតស្ពតដាំកូនឈើទាំងកំពុងពពោះ​ សួរថាបាន១រៀលអត់ គឺ​ No អស់លុយសាំងគាត់វិញ​, ពេលហ្នឹងអាណិតគាត់ តែគាត់វិញញញឹមរហូត អត់អីទេអូន​ អត់អីទេ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ តារាសម្តែង សាឡាត់ ស្រីឡាង បានបង្ហោះសារមួយ សម្តែងអារម្មណ៍កោតសរសើរទឹកចិត្តរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *