Breaking News

គំរូល្អ! យុវជនសំរាម រួមគ្នាជាមួយអ្នកមកពីអង្គការផ្សេងៗ និងជនបរទេស ជប៉ុន បារាំង និងអាមេរិច មកបោសសម្អាត រើសសំរាម និងដាំផ្កា (មានវីដេអូ)

នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ព្រឹកមិញនេះ គេឃើញហ្វេសប៊ុកផេក យុវជនសំរាម បានធ្វើការ Live វីដេអូមួយពីសកម្មភាព យុវជនសំរាម រួមគ្នាជាមួយអ្នកមកពីអង្គការផ្សេងៗ និងជនបរទេស ជប៉ុន បារាំង និងអាមេរិច មកបោសសម្អាត រើសសំរាម និងដាំផ្កា ដែលជាគំរូល្អមួយក្នុងការជួយសំអាតបរិស្ថាន ដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅម្តុំលូបឹងត្របែក។

ក្នុងនោះគេក៏បានឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Teng Veasna Pages ក៏បានភ្ជាប់សារ និងរូបភាពបញ្ជាក់បន្ថែមឲ្យដឹងទៀតថា “ថ្ងៃនេះយុវជនយើងបានរួមគ្នាជាមួយបងប្អូនមកពីអង្គការផ្សេងៗរួមជាមួយជនបរទេសមកពីជប៉ុនបារាំងនិងអាមេរិចដើម្បីបោសសម្អាត រើសសំរាម និងដាំផ្កា រួមគ្នាថែរក្សាការពារបរិស្ថាន ដើម្បីកម្ពុជាស្អាតៗ”។ ក្រោយពីឃើញបែបនេះហើយបានធ្វើឲ្យមហាជនជាច្រើនមានការកោតសរសើរនូវទឹកចិត្តរបស់ពួកគាត់ ជាពិសេសនោះ ជនបរទេសដែលបានមកជួយសំអាតបរិស្ថាននោះ ថែមទាំងជួយឧបត្ថម្ភទឹកសុទ្ធ ដល់ក្រុមយុវជនសំរាមទៀតផង។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕

Check Also

ទៅដើរលេងនៅថ្ងៃឈប់សម្រាក កុំភ្លេចចូលលេងកន្លែងមួយនេះណា មើលទៅទំនងសប្បាយដល់ហើយ ជាមួយបរិយាកាសធម្មជាតិ

កាលពីពេលថ្មីៗនេះ គេប្រទះឃើញ អាហារដ្ឋានមួយកន្លែង មើលទៅពិតជាទំនងសប្បាយខ្លាំងណាស់ ក្រោយពីហ្វេសផេកមួយឈ្មោះ “ស្មៅទន្លេ . River Grass” បានបង្ហោះរូបជាច្រើនសន្លឹកនៅទិដ្ឋភាពទីនោះ ព្រមទាំងបានស៊ែរផុសជាច្រើនរបស់ភ្ញៀវដែលបានទៅលេងនៅទីនោះផងដែរ។ អាហាដ្ឋានមួយនេះ មានឈ្មោះថា “ស្មៅទន្លេ” ហើយបងប្អូនអាចមកកម្សាន្ត …

Leave a Reply

Your email address will not be published. Required fields are marked *