Breaking News

អីយ៉ា ស្ងាត់ៗ ពេជ្រ សូលីកា បានក្លាយជាតារាចម្រៀងថ្មី ប្រចាំផលិតកម្មរស្មីហង្សមាស បាត់ ធ្វើឲ្យអ្នកគាំទ្រ…(មានវីដេអូ)

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ជាក់ជាមិនខានតារាចម្រៀងវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ពេជ្រ សូលីកា នោះ។ តារារូបនេះបានឆក់យកបេះដូងអ្នកស្តាប់មិនចេះតិចអ្នកឡើយមកទល់ពេលនេះ ព្រោះតារារូបនេះ មិនត្រឹមតែមានសម្លេងពីរោះ ស្រស់ស្អាតប៉ុណ្ណោះទេ សូម្បីតែការសម្តែងវិញក៏មិនធម្មតាឡើយ អាចធ្វើឲ្យអ្នកទស្សនាភាគច្រើនយំតាមបទចម្រៀងកំសត់ៗរបស់តារារូបនេះថែមទៀតផង។

ចំណែកនៅមុននេះបន្តិច អ្នកគាំទ្រ សូលីកា មួយចំនួនធំមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីហ្វេសប៊ុកផេករស្មីហង្សមាស បានបង្ហោះសារផ្លូវការមួយថា “សូមស្វាគមន៍តារាចម្រៀងថ្មីគឺកញ្ញា ពេជ្រ សូលីកា មកកាន់គ្រួសារហង្សមាស!!! កុំភ្លេចណា Fan Fan ទាំងអស់គ្នា យប់នេះម៉ោង 7:00 នឹងមានអ្វីប្លែក?”។

ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្តែងអារម្មណ៍ពិតចេញមកថា “យ៉េៗៗៗ! ទីបំផុតការរងចាំខ្ញុំជាយូរបានមកដល់ បានចេញជារូបរាងហើយ” អ្នកខ្លះទៀតពិតជាចង់ឃើញគាត់ច្រៀងជាមួយ នីកូ ណាស់ ដោយបញ្ជាក់ប្រាប់ថា “សង្ឃឹមថាគាត់់នឹងបានចេញចម្រៀងថ្មីជាមួយនិងបងនីកូក្នុងពេលឆាប់ៗនេះ love you my idol”។ ដូចនេះមានតែរងចាំមើលទាំងអស់គ្នាទេ ថានៅយប់នេះ​ វេលាម៉ោង៧ នឹងមានអ្វីប្លែកពីតារាចម្រៀងថ្មីរូបនេះ៕

Check Also

ក្រោយផ្ទុះការរិះគន់រឿងស្លៀកពាក់ស៊ិចស៊ី ពេលនេះ ម្ចាស់សាមីខ្លួនដ៏ស្រស់ស្អាតម្នាក់នេះ បានចេញមុខបកស្រាយយ៉ាងខ្លីថា…

កាលពីពេលថ្មីៗនេះ នារីស្រស់ស្អាតម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីនារីម្នាក់នេះបានចូលរួមកម្មវិធិមួយកន្លែង ក្នុងឈុតសំលៀកបំពាក់ស៊ិចស៊ី ដល់ថ្នាក់ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកមួយចំនួនមានការរិះគន់មិនសំចៃមាត់។ ចំណែកម្សិលមិញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នារីស្រស់ស្អាត ដែលស្លៀកពាក់ស៊ិចស៊ីនេះ បានចេញមុខ បង្ហោះសារក្នុងហ្វេសប៊ុក Ley …

Leave a Reply

Your email address will not be published. Required fields are marked *