Breaking News

យំតាមបាត់! បទដំបូងរបស់ ពេជ្រ សូលីកា ក្នុងផលិតកម្មរស្មីហង្សមាស ចេញផ្លូវការហើយ ពីរោះហើយ កំសត់ទៀត (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ អ្នកគាំទ្រជាច្រើនពិតជាបានជ្រាបហើយមើលទៅ នូវដំណឹងដ៏ភ្ញាក់ផ្អើលមួយ ក្រោយពីផលិតកម្មរស្មីហង្សមាស បានប្រកាសថា “សូមស្វាគមន៍តារាចម្រៀងថ្មីគឺកញ្ញា ពេជ្រ សូលីកា មកកាន់គ្រួសារហង្សមាស!!! កុំភ្លេចណា Fan Fan ទាំងអស់គ្នា យប់នេះម៉ោង 7:00 នឹងមានអ្វីប្លែក?”។

បន្ទាប់ពីទទួលដំណឹងនេះហើយ បានធ្វើឲ្យប្រិយមិត្តជាច្រើនដែលគាំទ្រ សូលីកា និយាយថា “យ៉េៗៗៗ! ទីបំផុតការរងចាំខ្ញុំជាយូរបានមកដល់ បានចេញជារូបរាងហើយ” អ្នកខ្លះទៀតពិតជាចង់ឃើញគាត់ច្រៀងជាមួយ នីកូ ណាស់ ដោយបញ្ជាក់ប្រាប់ថា “សង្ឃឹមថាគាត់់នឹងបានចេញចម្រៀងថ្មីជាមួយនិងបងនីកូក្នុងពេលឆាប់ៗនេះ love you my idol”។

ក្នុងថ្ងៃដដែលនេះ សូលីកា ពិតជាមិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ដោយបានបញ្ចេញចម្រៀង១បទ ក្តៅៗតែម្តង ក្រោមចំណងជើងថា “លេងសើចផ្លូវអារម្មណ៍” ដែលជាការ និពន្ធទំនុក​ច្រៀង និង Melody ដោយ លោក អ៊ីនុ, និពន្ធបទភ្លេង និង សម្រួលតន្រ្តី ដោយ ចក់។

ក្រោយពីស្តាប់បទនេះចប់ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា “នៅតែចូលចិត្តសំលេងរបស់សូលីកា អត្ថន័យបទចំរៀង រឹតតែមានន័យទៀត ធ្វើអោយចំរៀងមួយបទនេះរឹតតែពីរោះ”។ អ្នកខ្លះទៀតពេញចិត្តអត្ថន័យមួយឃ្លាក្នុងបទចម្រៀងនេះ ត្រង់កន្លែង “ចង់ស្អប់មនុស្សដែលខ្ញុំស្រលាញ់ ចង់ខឹងមនុស្សដែលខ្ញុំតែងនឹក តែខ្ញុំធ្វើមិនបានព្រោះចិត្តវង្វង់”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ តោះទៅស្តាប់ទាំងអស់គ្នា៕

Check Also

ក្រោយផ្ទុះការរិះគន់រឿងស្លៀកពាក់ស៊ិចស៊ី ពេលនេះ ម្ចាស់សាមីខ្លួនដ៏ស្រស់ស្អាតម្នាក់នេះ បានចេញមុខបកស្រាយយ៉ាងខ្លីថា…

កាលពីពេលថ្មីៗនេះ នារីស្រស់ស្អាតម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីនារីម្នាក់នេះបានចូលរួមកម្មវិធិមួយកន្លែង ក្នុងឈុតសំលៀកបំពាក់ស៊ិចស៊ី ដល់ថ្នាក់ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកមួយចំនួនមានការរិះគន់មិនសំចៃមាត់។ ចំណែកម្សិលមិញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នារីស្រស់ស្អាត ដែលស្លៀកពាក់ស៊ិចស៊ីនេះ បានចេញមុខ បង្ហោះសារក្នុងហ្វេសប៊ុក Ley …

Leave a Reply

Your email address will not be published. Required fields are marked *