Breaking News

ទំនងឆ្ងាញ់ដល់ហើយ! ក្រុមការងារឃុំត្នោត លេងម៉ាអស់ដៃម៉ង ប្រើសុទ្ធតែខ្ទះធំៗស្លសម្លរនំបញ្ចុកជូនប្រជាពលរដ្ឋញុំាដោយឥតគិតថ្លៃ

ប្រិយមិត្តពិតជាបានជ្រាបរួចមកហើយមើលទៅ កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសក្នុងហ្វេសប៊ុកផេកផ្លូវការថា “នៅថ្ងៃអាទិត្យ​ ទី ៩ មិថុនា ស្អែកនេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិការមកពីគ្រប់គណបក្សនយោបាយ និងកូនក្មួយយុវជន កម្មករ កម្មការនី ចូលរួមហូបនំបញ្ចុកខ្មែរអោយបានច្រើនកុះករនៅទូទាំងប្រទេស ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និងឯកភាពជាតិ។ ទន្ទឹមនឹងនេះ គឺយើងចូលរួមលើកតម្កើងនូវគុណភាពម្ហូបអាហារ និងនំចំណីខ្មែរ ដែលជាអត្តសញ្ញាណរបស់ប្រទេសជាតិយើងផងដែរ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។”។

ចំណែកក្នុងថ្ងៃនេះ គេក៏បានឃើញបងប្អូនប្រជាពលរដ្ឋជាច្រើននាំគ្នាញុាំនំបញ្ចុកប្រកបដោយភាពសប្បាយរីករាយ និងឆ្ងាញ់ពិសា។ ក្នុងនោះគេក៏បានឃើញ ក្រុមកាងារឃុំត្នោត បានរៀបចំស្លសម្លនំបញ្ចុកក្នុងខ្ទះធំៗ មើលទៅពិតជាទំនងឆ្ងាញ់ដល់ហើយ ដើម្បីទុកជូនប្រជាពលរដ្ឋញុាំដោយសេរី។ មួយវិញទៀតគេក៏បានឃើញក្នុងហ្វេសប៊ុករបស់ ​ឧត្ដមសេនីយ៍​ទោ ឡុង ស្រេង ក៏បានបញ្ជាក់ឲ្យដឹងថា៖

“ឃុំត្នោតសូមស្វាគមន៍ ការពិសានំបញ្ចុក តេជោសន្ដិភាព ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ អរគុណកូនក្មួយយុវជនស្ម័ក្រចិត្ដ អរគុណក្រុមការងារភូមិ អរគុណកងកម្លាំងនិងអរគុណក្រុមប្រឹក្សាទាំងអស់ដែលចូលរួមជួយ ធ្វើឲ្យកម្មវិធីទទួលបានជោគជ័យ។”។ ដើម្បីជ្រាបកាន់តែច្បាស់ តោះទៅមើលទិដ្ឋភាពទាំងមូលនៃឃុំត្នោតទាំងអស់គ្នា៕

Check Also

ទៅដើរលេងនៅថ្ងៃឈប់សម្រាក កុំភ្លេចចូលលេងកន្លែងមួយនេះណា មើលទៅទំនងសប្បាយដល់ហើយ ជាមួយបរិយាកាសធម្មជាតិ

កាលពីពេលថ្មីៗនេះ គេប្រទះឃើញ អាហារដ្ឋានមួយកន្លែង មើលទៅពិតជាទំនងសប្បាយខ្លាំងណាស់ ក្រោយពីហ្វេសផេកមួយឈ្មោះ “ស្មៅទន្លេ . River Grass” បានបង្ហោះរូបជាច្រើនសន្លឹកនៅទិដ្ឋភាពទីនោះ ព្រមទាំងបានស៊ែរផុសជាច្រើនរបស់ភ្ញៀវដែលបានទៅលេងនៅទីនោះផងដែរ។ អាហាដ្ឋានមួយនេះ មានឈ្មោះថា “ស្មៅទន្លេ” ហើយបងប្អូនអាចមកកម្សាន្ត …

Leave a Reply

Your email address will not be published. Required fields are marked *