Breaking News

ម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉ក់ ជិះប៉ះឡានគេ លទ្ធផលចុងក្រោយម្ចាស់ឡាន ប្រាប់ប៉ុន្មានម៉ាត់យ៉ាងខ្លីថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ ឈ្មោះ “ស្អែក ស្លាប់” បង្ហោះរូបភាព និងសារខ្លះៗ ពីម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉ក់មួយគ្រឿង ដែលបានបុកប៉ះឡានរបស់គាត់ តែម្ចាស់ឡានរូបនេះពិតជាមានទឹកចិត្តល្អណាស់ មិនទារសំណងអ្វីឡើយពីម្ចាស់ម៉ូតូនេះ។ លោកក៏បានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា៖

“បង​មិន​ចង់​បាន​លុយ​សំណង​របស់​ប្អូន​ទេ​ ប៉ុន្តែ​បង​ចង់​បាន​ ការ​ទទួល​ខុសត្រូវ​ ក្នុង​ការ​បេីក​បររបស់ប្អូនទៅ ថ្ងៃ​មុខ​ទៀត​ ការ​គ្រោះ​ថ្នាក់​នេះ​ មិន​ប៉ះពាល់​ អាយុ​ជីវិត​ គ្មានរបួស​ដល់នរណា​ ធ្ងន់ធ្ងរ​នោះ​ទេ​ គ្រាន់​តែ​ឡាន​បង​ វាខូចខាត​ ប្អូន​ដឹង​ហើយ​ ទម្រាំ​​បាន​ ទូរស័ព្ទ​ល្អ​ ម៉ូតូ​ល្អ​ ឡាន​ មិន​ងាយ​ទេ​ ប្រហែលជា​តស៊ូ​ណាស់​ មិន​ថា​ប្អូន​ឬខ្ញុំទេ​ នូវ​ពេល​នរណា​ម្នាក់​ មក​បំផ្លាញ​ ឬ​ធ្វើ​ឲ្យ​ខូចខាត​របស់ដែលយេីងស្រលាញ់​ ប្រាកដ​ជា​អន់​ចិត្ត​ ខឹង​ជា​ខ្លាំង​ និងទាមទារ​សំណង​ ជាក់​ស្ដែង​ពេល​នេះ​បេី​ ប្អូន​សងជាលុយដល់បងមែន​ ប៉ុន្តែ​ឡាន​បង​មិន​អាច​ដូច​ដេីមទេ​ ពេល​វេលា​ក៏ខាត​ទៀត​ ទូរសព្ទ​បេី​ធ្លាក់​បែក​ហេីយ​ ប្រាកដ​ជាធ្លាក់​ក្តី​ស្រលាញ់​ បេីប្អូន​យល់​អារម្មណ៍​មួយ​នេះ​ហេីយ​ សូម​កុំ​ឲ្យ​​កេីត​ឡេីងទៀត។

2ចំណុច​ ប្អូន​ត្រូវ​ចាំ​ 1-គ្រោះ​ថ្នាក់​ វា​កេីត​ងាយ​ណាស់​ គ្រាន់​តែ​យើង​ ភ្លឹក​ឬភ្លេច​ស្មារតី​តែ​​ ពីរវិនាទី ​ បី​វិនាទី​ បួន​វិនាទី​ ៥វិនាទីអាច​ ធ្វើ​ឲ្យ​យើងគ្រោះថ្នាក់ឬ​ស្លាប់​បាន​ 2-អ្នកមាន​ឡានទាំងអស់ចិត្តមិនដូចគ្នាទេ​ ប្រយ័ត្ន​គេ​ទារ​សំណង​ លេី​សពីប្រាក់ខែរបស់ប្អូន​ (បង​ក៏ជា​ អ្នក​ក្រ​ដូច​ប្អូន​ដែរ​ ប៉ុន្ដែ​ចិត្ត​បងមិនក្រទេ)”។ ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនមានការកោតសរសើរដល់ម្ចាស់រថយន្តនេះជាខ្លាំងដែលមានទឹកចិត្តដ៏ល្អបែបនេះ ជាពិសេសមិនទាមទារសំណងអ្វីទំាងអស់៕

Check Also

បទ “មនុស្សសំខាន់របស់ខ្ញុំ” ពី ម៉ង់ ចាន់កញ្ញា ពិតជាពីរោះរណ្តំណាស់ ស្តាប់ឡើងព្រឺសប្បុរ (មានវីដេអ)

ប្រិយមិត្តជាច្រើនពិតជាមិនទាន់ភ្លេចទេមើលទៅ អតីតបេក្ខនារីម្នាក់ឈ្មោះ ម៉ង់ ចាន់កញ្ញា ដែលធ្លាប់មកចូលប្រឡងក្នុង កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ ក្នុងកំឡុងឆ្នាំ ២០១៦ ដោយពេលនោះ ចាន់កញ្ញា បានលើកយកបទ “ថ្ងៃលិចអូនស្រណោះ” …

Leave a Reply

Your email address will not be published. Required fields are marked *