Breaking News

អីយ៉ា សូម្បីតែ​ យក្ស​ ក៏ចុះមកហូបនំបញ្ចុក សាមគ្គីជាតិ​ ឯកភាពជាតិខ្មែរដែរ​…(មានវីដេអូ)

នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នេះ គេបានឃើញបងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើននាំគ្នាចូលរួមញុាំនំបញ្ចុក ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និងឯកភាពជាតិ។ ចំណែកនៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះសារមួយឲ្យដឹងបន្ថែមទៀតថា “ទាំងបងប្អូនកូនក្មួយកម្មករ កម្មការនី អាជ្ញាធរ សមត្ថកិច្ច និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ យើងហូបនំបញ្ចុកជាមួយគ្នាថ្ងៃនេះដោយទឹកមុខញញឹមរីករាយ ដែលបង្ហញាពីក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅរវាងជាតិសាសន៍យើង។

សេចក្តីស្រឡាញ់រាប់អាន និងសាមគ្គីភាពរវាងខ្មែរយើងទាំងអស់គ្នានេះហើយ ដែលធ្វើអោយជាតិយើងរឹងមាំ ហើយការអភិវឌ្ឍន៍ប្រទេសជាតិក៏កាន់តែឆាប់រីកចម្រើនលឿនទៅមុខ៕”។

មួយវិញទៀត ក្នុងថ្ងៃដដែលនេះ គេបានឃើញរូបភាពប៉ុន្មានសន្លឹកពិតជាមានភាពទាក់ទាញ និងចាប់អារម្មណ៍ខ្លាំងណាស់ ក្រោយពេល ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម បានបង្ហោះក្នុងហ្វេសប៊ុកផេករបស់លោក ព្រមទាំងភ្ជាប់សារខ្លីមួយថា “សូម្បី​ យក្ស​ ក៍មកហូបនំបញ្ចុកសាមគ្គីជាតិ​ ឯកភាពជាតិខ្មែរដែរ​ ។​ ០៩-០៦-១៩​ កោះសំរោង។”៕

Check Also

ក្រោយផ្ទុះការរិះគន់រឿងស្លៀកពាក់ស៊ិចស៊ី ពេលនេះ ម្ចាស់សាមីខ្លួនដ៏ស្រស់ស្អាតម្នាក់នេះ បានចេញមុខបកស្រាយយ៉ាងខ្លីថា…

កាលពីពេលថ្មីៗនេះ នារីស្រស់ស្អាតម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីនារីម្នាក់នេះបានចូលរួមកម្មវិធិមួយកន្លែង ក្នុងឈុតសំលៀកបំពាក់ស៊ិចស៊ី ដល់ថ្នាក់ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកមួយចំនួនមានការរិះគន់មិនសំចៃមាត់។ ចំណែកម្សិលមិញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នារីស្រស់ស្អាត ដែលស្លៀកពាក់ស៊ិចស៊ីនេះ បានចេញមុខ បង្ហោះសារក្នុងហ្វេសប៊ុក Ley …

Leave a Reply

Your email address will not be published. Required fields are marked *