Breaking News

MV ថ្មី​ ពេជ្រ សោភា ចេញចំថ្ងៃខួបកំណើតរបស់ខ្លួន ពីរោះលាយកំសត់ ធ្វើឲ្យអ្នកគាំទ្រយំតាមបាត់ (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ខាងផលិតកម្មរស្មីហង្សមាស​ទើបបានបញ្ចេញបទចម្រៀងមួយបទទៀតហើយ របស់ តារាចម្រៀង ពេជ្រ សោភា ក្រោមចំណងជើងថា “អារម្មណ៍មួយពេល” ដែលជាការ និពន្ធទំនុកច្រៀង និងនិពន្ធបទភ្លេង ដោយ Noly Records។ បទនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការពេញចិត្តជាខ្លាំង ទាំងទឹកដមសំនៀងដ៏ពីរោះរណ្តំ របស់តារាចម្រៀងរូបនេះ ជាពិសេសនោះ គឺការសម្តែងនៅក្នុងបទចម្រៀងនេះតែម្តង គឺតួអង្គទាំងអស់សម្តែងស៊ីគ្នាល្អណាស់។

ក្នុងនោះក៏មានអ្នកខ្លះលើកឡើងថា “មិនដឹងយ៉ាងម៉េចអោយតែបទ Noly និពន្ធអោយចែភាគឺស្តាប់ទៅពីរោះ មិនដឹងយ៉ាងម៉េចឆាប់ចូលអារម្មណ៏” អ្នកគាំទ្រផ្សេងទៀតពោលថា “ត្រូវរឿងខ្ញុំពេកហេីយ” ព្រមទាំងមានអ្នកខ្លះទៀតបង្ហាញអារម្មណ៍ក្តុកក្តួលជាខ្លាំង ក្រោយស្តាប់បទនេះចប់ ព្រោះពិតជាកំសត់ខ្លាំងណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា MV ដែលទើបចេញថ្មីនេះទាំងអស់គ្នា ហើយថ្ងៃនេះ ក៏ជាថ្ងៃខួបកំណើត ពេជ្រ សោភា ផងដែរ សូមអ្នកគាំទ្រ កុំភ្លេចជូនពរគាត់ផងណា៕

Check Also

សាឡាត់ ស្រីឡាង៖ អត់និយាយលេងទេណា ហេតុអ្វីបានស្រលាញ់​ មកឈរថតស្ពតដាំកូនឈើទាំងកំពុងពពោះ​ សួរថាបាន១រៀលអត់ គឺ​ No អស់លុយសាំងគាត់វិញ​, ពេលហ្នឹងអាណិតគាត់ តែគាត់វិញញញឹមរហូត អត់អីទេអូន​ អត់អីទេ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ តារាសម្តែង សាឡាត់ ស្រីឡាង បានបង្ហោះសារមួយ សម្តែងអារម្មណ៍កោតសរសើរទឹកចិត្តរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *