Breaking News

អាណិតខ្លោចចិត្ត កូនគេ កូនយើង! ក្មេងប្រុសម្នាក់វង្វេងផ្លូវ គាត់ថាឃ្លានបាយណាស់ អត់បាយបីថ្ងៃហើយ សូមជួយស៊ែរឲ្យឪពុកម្តាយគាត់បានឃើញផង (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ គេប្រទះឃើញ K01 បានបង្ហោះវីដេអូពីក្មេងប្រុសម្នាក់ ដែលបានវង្វេងផ្លូវ ហើយអ្វីដែលរឹតតែខ្លោចចិត្តបំផុតនោះ ក្មេងប្រុសម្នាក់នេះថាគាត់ឃ្លានបាយណាស់ ព្រោះអត់បាយញុាំបីថ្ងៃទៅហើយ តែចេះសំណាងល្អ មានបងប្រុសម្នាក់បានឌុបក្មេងប្រុសម្នាក់នេះ មកជួបលោក K01 ហើយលោកក៏បានទិញនំប៉ាវឲ្យក្មេងប្រុសនេះញុាំ ដើម្បីដោះស្រាយមួយគ្រាសិន។

លោក K01 ក៏បានបញ្ជាក់បន្ថែមទៀតថា “វាសនាក្មួយប្រុសម្នាក់នេះ សង្ឃឹមលើប្រិយមិត្តហើយសង្ស័យជាបឋម ម្តាយ និងឪពុកយកកូនមកបោះបង់ចោល ពេលនេះក្មួយប្រុសបានលើកដៃសំពះសូមអោយម្តាយឪពុកមកយកគាត់វិញ ដោយទឹកភ្នែក នឹងស្រែកហៅអោយឪពុកម្តាយថា ខ្ញុំចង់ទៅផ្ទះ ហើយK01 សូមអរគុណបងប្រុស ដែលអាណិតក្មេងបានឌុបមករកK01 បានបុណ្យស្មើរៗគ្នា។”៕

Check Also

តារាសម្តែង និងបង្ហាញម៉ូដ ទឹម​ រដ្ឋា៖ ខ្ញុំមានឈាមប្រភេទ (0+) បើសិនជាបងប្អូនណាត្រូវការ អាចទាក់ទងនាងខ្ញុំបាន ខ្ញុំហ៊ានលះបង់ឈាមរបស់ខ្ញុំផ្ទាល់ ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នក

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីម្នាក់ ដែលមានមុខដូចកូនកាត់អឺរ៉ុប ទឹម​ រដ្ឋា នោះ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញតារារូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក …

Leave a Reply

Your email address will not be published. Required fields are marked *