Breaking News

ពិតជាល្អណាស់! សាលារៀនស្តង់ដារបែបជប៉ុន បើកដំណើរការក្នុងប្រទេសកម្ពុជាហើយ សិក្សាដោយមិនគិតថ្លៃ (មានវីដេអូ)

សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF គឺជាសាលារៀនគំរូមួយដែលមានស្ដង់ដារសិក្សាបែបប្រទេសជប៉ុន បណ្ដុះបណ្ដាលសិស្សចាប់ពីថ្នាក់មតេយ្យ រហូតដល់អនុវិទ្យាល័យ ដោយផ្ដោតលើចំណេះដឹង បញ្ញាស្មារតី ជំនាញ និងសមត្ថភាពប្រកបដោយគុណភាពខ្ពស់ និងអាចក្លាយជាអ្នកដឹកនាំ និងជាសរសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត។

សាលាមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សូមបញ្ជាក់ដែរថា សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF នេះ បង្រៀនជាពីរភាសា គឺភាសាខ្មែរ និងភាសាជប៉ុន ហើយការរៀននៅទីនេះ ដោយពុំមានបង់ប្រាក់នោះទេ។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Check Also

សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមប្រភពព័ត៌មានពីហ្វេសប៊ុក “ប្រជាជន ខេត្តព្រះសីហនុ” បានប្រាប់ឲ្យដឹងថា៖ “សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង។ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយក្រុមហ៊ុនប្រមូលសំរាម មន្ទីរសាធារណការ មន្ទីរធនធានទឹក …

Leave a Reply

Your email address will not be published. Required fields are marked *