Breaking News

គួរឲ្យសង្វេគណាស់! សាលាបឋមសិក្សា​ ធ្វើ​ពីឈេីចំនួនបីខ្នង ត្រូវភ្លើង​ឆាប​ឆេះ​ខ្ទេចអស់ហើយ ពេលនេះកំពុងត្រូវការជំនួយ សូមសប្បុរសជនមេត្តាជួយពួកគាត់ផង ជាពិសេសអាណិតក្មេងៗក្រីក្រទាំងនេះណាស់…

កាលពីម្សិលមិញនេះ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Eam Chan ដោយក្តីសង្វេគចិត្តព្រោះដឹងថាសាលាបឋមសិក្សាយុគន្ធរ ដែលស្ថិតនៅឃុំឆ្នុកទ្រូ ត្រូវបានភ្លើងឆាបឆេះគ្មានសល់ ទើបធ្វើការប្រកាសតាមបណ្តាញសង្គមរបស់ខ្លួន បានធ្វើ​ការ​អំពាវនាវ​ដល់​សាធារណជន​ មេត្តា​ជួយ​ឧបត្ថម្ភ​ជាសម្ភារៈ​ ឬ​ជាថវិកា​ទៅ​ដល់​សាលានេះ ដើម្បីដំណេីរការបង្រៀនជាបណ្ដោះអាសន្នឡេីងវិញ។ ម្ចាស់ហ្វេសប៊ុករូបនេះក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ខ្ញុំបាទ និងថ្នាក់ដឹកនាំ សាលាបឋមសិក្សា យុគន្ធរ ស្ថិតនៅឃុំឆ្នុកទ្រូ​ ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង​ សូម​ធ្វើ​ការ​អំពាវនាវ​ដល់​សាធារណជន​ បងប្អូន​ មិត្តភ័ក្ដិ​ទាំង​អស់​មេត្តា​ជួយ​ឧបត្ថម្ភ​ជាសម្ភារៈ​ ឬ​ជាថវិកា​ទៅ​ដល់​សាលា​ដេីម្បីដំណេីរការបង្រៀនជាបណ្ដោះអាសន្នឡេីងវិញផង​

ពីព្រោះ​កាលពី​ថ្ងៃទី​៩ ខែ​មិថុនា​ ឆ្នាំ​២០១៩នេះ ​សាលា​បានជួប​គ្រោះ​អគ្គីភ័យ​ឆាប​ឆេះ​ទាំង​ស្រុង​ ដោយ​បាត់​បង់​អាគារ​សាលា​ធ្វើ​ពីឈេីចំនួនបីខ្នង និងសម្ភារ:ប្រេីប្រាស់បង្រៀនប្រចាំថ្ងៃទាំងអស់​ អាស្រ័យហេតុនេះ​ សូមសាធារណជន​ បងប្អូន​ មិត្តភ័ក្ដិ​ទាំង​អស់​មេត្តាជួយឧបត្ថមតាមកាគួរ​ ហេីយអ្វីដែលពិសេសជាងនេះទៅទៀតកុមារដែលទទួលការបង្រៀននៅសាលានេះគឺសុទ្ធកុមារក្រីក្រ។ សម្រាប់​លេខ​ទូរសព្ទ​ទំនាក់ទំនង​ដេីម្បីធ្វេីការឧបត្ថមតាមរយៈ​លោកនាយកសាលា​ ​010​ 259​ 097​ ឬតាមរយៈទូរស័ព្ទលេខ ​ខ្ញុំ​បាទផ្ទាល់​ 012662620″៕

Check Also

បទ “មនុស្សសំខាន់របស់ខ្ញុំ” ពី ម៉ង់ ចាន់កញ្ញា ពិតជាពីរោះរណ្តំណាស់ ស្តាប់ឡើងព្រឺសប្បុរ (មានវីដេអ)

ប្រិយមិត្តជាច្រើនពិតជាមិនទាន់ភ្លេចទេមើលទៅ អតីតបេក្ខនារីម្នាក់ឈ្មោះ ម៉ង់ ចាន់កញ្ញា ដែលធ្លាប់មកចូលប្រឡងក្នុង កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ ក្នុងកំឡុងឆ្នាំ ២០១៦ ដោយពេលនោះ ចាន់កញ្ញា បានលើកយកបទ “ថ្ងៃលិចអូនស្រណោះ” …

Leave a Reply

Your email address will not be published. Required fields are marked *