Breaking News

គំរូល្អ គួរឲ្យសរសើរ! ទោះផ្លូវម្ខាងទៀតទូលាយក៏ដោយ ក៏គ្មានអ្នកបើកបរណាម្នាក់ទៅបំពានលើគន្លងផ្លូវគេឡើយ

នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ INDIA Tripura បានបង្ហោះរូប៤សន្លឹកនៃ​ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមដងផ្លូវនៅតំបន់មួយកន្លែង ក្នុងប្រទេសឥណ្ឌា ដោយពួកគេទាំងនោះ មានការគោរពច្បាប់ចរាចរណ៍ គួរឲ្យកោតសរសើរ បើទោះផ្លូវម្ខាងទៀតមានភាពទូលាយក៏ដោយ ក៏គ្មានអ្នកបើកបរណាម្នាក់ទៅបំពានចូលគន្លងផ្លូវរបស់គេម្ខាងទៀតឡើយ ដោយពួកគេសុខចិត្តនៅរងចាំបាន ទោះបីមានការកកស្ទះចរាចរណ៍ខ្លាំងក៏ដោយ។

ទង្វើរដ៏គំរូនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា ហើយក៏មានហ្វេសប៊ុកផេកមួយចំនួន ក្នុងប្រទេសកម្ពុជាយើង ក៏បានយករូបភាពទាំងនេះ មកផុសឡើងវិញ ដើម្បីចែកជូនពលរដ្ឋខ្មែរមួយចំនួនតូចដែលពុំទាន់យល់ច្បាស់ពីបញ្ហានេះ ឲ្យបានជ្រាបផងដែរ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៕

Check Also

បទ “មនុស្សសំខាន់របស់ខ្ញុំ” ពី ម៉ង់ ចាន់កញ្ញា ពិតជាពីរោះរណ្តំណាស់ ស្តាប់ឡើងព្រឺសប្បុរ (មានវីដេអ)

ប្រិយមិត្តជាច្រើនពិតជាមិនទាន់ភ្លេចទេមើលទៅ អតីតបេក្ខនារីម្នាក់ឈ្មោះ ម៉ង់ ចាន់កញ្ញា ដែលធ្លាប់មកចូលប្រឡងក្នុង កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ ក្នុងកំឡុងឆ្នាំ ២០១៦ ដោយពេលនោះ ចាន់កញ្ញា បានលើកយកបទ “ថ្ងៃលិចអូនស្រណោះ” …

Leave a Reply

Your email address will not be published. Required fields are marked *