Breaking News

អីយ៉ា ក្រោយឃើញទីងមោងសម័យថ្មីនេះហើយ ស្រាប់តែ មាស សុខសោភា បង្ហោះសារភ្លាមៗថា…

កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ទើបកន្លងផុងទៅថ្មីៗនេះ មហាជនមួយចំនួនធំ មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះសម្រស់ទីងមោងសម័យថ្មី ដែលគេបានឆ្នៃប្រឌិតគួរឲ្យគួរជាទីចាប់អារម្មណ៍ និងគយគន់ អាចនឹងមិនធ្វើឲ្យក្មេងៗខ្លាចដូចទីងមោងមុនៗឡើយ ហើយអ្វីដែលរឹតតែពិសេសនោះ ទីងមោង២០១៩ នេះ មានមុខមាត់ដូចតារាល្បីៗទៀតផង ដែលមានដូចជា មាស សុខសោភា និងលោក ណុប បាយ៉ារិទ្ធ ជាដើម។

ក្រោយពីឃើញរូបទីងមោងទាំងនេះហើយ ស្រាប់តែតារាចម្រៀង មាស សុខសោភា មានការភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងបានប្រាប់ឲ្យដឹងថា៖ “កាលពីតូច មាស សុខសោភាក៏ធ្លាប់រត់ពេលឃើញទីងមោងម្តងៗ តែបានឃើញទីងមោងឆ្នាំ២០១៩ ជាពិសេសគឺទីងមោង មាស សុខសោភា នាងខ្ញុំពិតជាមានការកោតសរសើរចំពោះស្នាដៃកូនខ្មែរ ដែលពោរពេញដោយគំនិតច្នៃប្រឌិតមួយនេះ។

នាងខ្ញុំសង្ឃឹមថាទីងមោងឆ្នាំ២០១៩ នេះ និងមិនធ្វើអោយអូនតូចៗរត់ទៀតទេ។ មាស សុខសោភាសូមសម្តែងនូវទឹកចិត្តដែលជាសទ្ធាជ្រះថ្លា ចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាតាមរយៈទីងមោងមាស សុខសោភា ក៏ដូចជាសូមគោរពអញ្ជើញបងប្អូនពុទ្ធសាសនិកទាំងអស់ចូលរួមជាមួយគ្នា ដើម្បីជាកុសល និងជាចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា”៕

Check Also

ទោះបើ ភរិយាបានស្លាប់ទៅ អស់រយៈពេលយូរក៏ដោយ ក៏ នាយ ហុងដា នៅតែមិនអាចបំភ្លេចបាន ថែមទាំងបង្ហាញអារម្មណ៍មួយថា…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជាយើង គឺ នាយ ហុងដា ដែលលោកតែងតែ បានធ្វើឲ្យមហាជន ផ្ទុះសំណើច សើចសប្បាយរីករាយ ដោយសារតែទេពកោសល្យដ៏ពូកែសម្តែងរបស់លោក។ បើទោះកន្លងមក លោកជួបរឿងសោកសៅ លំបាក …

Leave a Reply

Your email address will not be published. Required fields are marked *