Breaking News

សែនសង្វេគណាស់លោកអើយ ពេលឃើញប្អូនស្រីម្នាក់នេះ ឱបបំណែកសពម្តាយ ស្រែកយំស្ទើរខ្សោះ (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោក K01 បានទៅជួបសម្ភាសន៍ផ្ទាល់ជាមួយប្អូនស្រីម្នាក់ ដែលម្តាយរបស់គាត់ត្រូវបានឃាតករសំលាប់យ៉ាងសាហាវព្រៃផ្សៃបំផុតដោយកាត់ជាបំណែកៗ ច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យមហាជនរឹតតែសែនសង្វេគបំផុតនោះ ពេលឃើញប្អូនស្រីម្នាក់នេះ ស្រែកទ្រហោរយំ ឱបបំណែកសាកសពម្តាយ។ លោក K01 ក៏បានភ្ជាប់សារខ្លីមួយថា “ក្តុកក្តួលណាស់ក្មួយស្រី មកអោបបំណែកសពម្តាយស្រែកយំស្ទើរខ្សោះ។”។

គួររំលឹកឡើងវិញផងដែរថា នាថ្ងៃដដែលនេះ បើយោងតាមប្រភពពី “Phnom Penh Gendarmerie” បានបញ្ជាក់ឲ្យបានដឹងថា “ករណីភ្ញាក់ផ្អើល ពាក់ព័ន្ធក្មេងស្រីម្នាក់ ដើររកម្តាយទាំងយប់ពេញ ក្រុងភ្នំពេញ ត្រូវបានអាវុធហត្ថភ្នំពេញ បំបែកសំណុំរឿងបានរឹតតែគួរឲ្យភ្ញាក់ផ្អើលទៅទៀត!

កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារគេបានឃើញក្មេងស្រីម្នាក់ ដើររកម្តាយទាំងយប់ពេញ ក្រុងភ្នំពេញ ព្រោះម្តាយបានបាត់ខ្លួនមិនដឹងទៅណា? ក្មេងស្រីដែលដើររកម្តាយម្នាក់នោះ មានឈ្មោះ ពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅទួលសង្កែ សូមសួររកម្តាយដែលបាត់ទៅ ឈ្មោះគឹម យ៉ានាង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសក់នៅផ្សារកណ្តាល ជាស្ត្រីមេម៉ាយកូនមួយ ដែលបាត់ខ្លួននៅព្រឹកវេលាម៉ោងប្រហែល៩ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងកើតហេតុខាងលើនៅថ្ងៃខែឆ្នាំដដែល មិនមានដំណឹងសោះដោយមិនដឹងមូលហេតុ។

បន្ទាប់ពីបានឃើញព័ត៌មានភ្ញាក់ផ្អើលខាងលើ តាមបណ្តាញហ្វេសប៊ុក កម្លាំងអាវុធហត្ថខណ្ឌដូនពេញ សហការណ៍ជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវនិងបំបែកសំណុំរឿងបានហើយនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ។ ករណីខាងលើនេះ គឺជាករណីឃាតកម្ម ដែលឃាតករគឺជាមិត្តភក្តិរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតាំងពីយប់មិញ។ ឃាតករបានសម្លាប់ជនរងគ្រោះ យ៉ាងសាហាវឃោរឃៅបំផុត ដោយយកកាំបិត កាត់សាកសព ជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវស៊ីសុវត្តិ។ ព័ត៌មានលម្អិត នឹងជម្រាបជូនពេលក្រោយ បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថភ្នំពេញ ស៊ើបសួររួច។”៕

Check Also

បទ “មនុស្សសំខាន់របស់ខ្ញុំ” ពី ម៉ង់ ចាន់កញ្ញា ពិតជាពីរោះរណ្តំណាស់ ស្តាប់ឡើងព្រឺសប្បុរ (មានវីដេអ)

ប្រិយមិត្តជាច្រើនពិតជាមិនទាន់ភ្លេចទេមើលទៅ អតីតបេក្ខនារីម្នាក់ឈ្មោះ ម៉ង់ ចាន់កញ្ញា ដែលធ្លាប់មកចូលប្រឡងក្នុង កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ ក្នុងកំឡុងឆ្នាំ ២០១៦ ដោយពេលនោះ ចាន់កញ្ញា បានលើកយកបទ “ថ្ងៃលិចអូនស្រណោះ” …

Leave a Reply

Your email address will not be published. Required fields are marked *